វប្បធម៌ ជំនឿ
នារីមានប្រជ្រុយលើដើមទ្រូងទាំង ៤កន្លែងនេះ ជាមនុស្សសំណាងធំ
ខាងក្រោមនេះជាប្រជ្រុយលើរាងកាយស្ត្រីចំនួន ៤ទីតាំង ដែលមនុស្សជាន់មុនជឿថា មានថាមពលអរូបិយ អាចនាំឱ្យខ្សែជីវិតរបស់ម្ចាស់ជួបលាភ ជាពិសេសជាប្រជ្រុយទាក់ទាញមនុស្សផងទាំងពួងឱ្យស្រឡាញ់ចូលចិត្ត និងតាមផ្ដល់ជំនួយជានិច្ច។
១. ប្រជ្រុយនៅលើសុដន់

ស្ត្រីដែលមានប្រជ្រុយត្រង់នេះ ភាគច្រើនជាមនុស្សមានសំណាងក្នុងការងារ និងជីវិត ហើយប្រសិនបើជួបការលំបាក នឹងមានបុរសតាមជួយជ្រោមជ្រែង។ ពួកគេជាបុគ្គលសម្បូរទ្រព្យចាយ វ័យកាន់តែចាស់ មុខរបរកាន់តែរីកចម្រើន ងាយនឹងជោគជ័យក្នុងមុខជំនួញ និងរបរនានា ឯជីវិតគ្រួសារកាន់តែសម្បូរសប្បាយ។
លើសពីនេះ ស្ត្រីមានប្រជ្រុយនៅលើសុដន់ ត្រូវបានចាត់ទុកជាក្រុមមនុស្សសំណាង ដែលគេរកឃើញភាគច្រើន នៅក្នុងត្រកូលអ្នកមាន ឬជាភរិយារបស់បុរសសម្បូរទ្រព្យធន។
២. ប្រជ្រុយនៅក្រោមសុដន់

ក្រៅពីប្រជ្រុយដែលដុះពីលើសុដន់ ប្រជ្រុយដែលលេចឡើងនៅខាងក្រោម ក៏ត្រូវបានចាត់ទុកថាជាទីតាំងសំណាងល្អសម្រាប់ម្ចាស់ផងដែរ។ យោងទៅតាមនរវិទ្យា ប្រជ្រុយដែលដុះនៅក្នុងកន្លែងនេះ ងាយនាំឱ្យស្ត្រីជោគជ័យក្នុងអាជីព និងអាពាហ៍ពិពាហ៍។ ជាពិសេស ជីវិតរបស់នាងកាន់តែសម្បូរសប្បាយ ក្រោយមានគ្រួសារ។
៣. ប្រជ្រុយត្រង់លង្វែកទ្រូង

ប្រជ្រុយត្រង់លង្វែកទ្រូងរបស់ស្ត្រី ត្រូវបានគេចាត់ទុកជាកន្លែងតំណាងឱ្យភាពស្ដុកស្ដម្ភនៃទ្រព្យសម្បត្តិ។ ដូច្នេះហើយ ស្រ្តីណាមានសំណាងបានប្រជ្រុយត្រង់នេះ មានន័យថានាងនឹងជោគជ័យខ្លាំង ហើយសម្បូរលុយកាក់ចាយវាយនាពេលអនាគត។
ក្រៅពីនោះ ប្រជ្រុយនេះក៏ជួយឲ្យម្ចាស់ មានលាភសំណាងច្រើន ជាពិសេសក្នុងការងារទាក់ទងនឹងហិរញ្ញវត្ថុ ព្រោះស្ត្រីភាគច្រើនដែលមានប្រជ្រុយដុះនៅតំបន់នេះ ពូកែពុះពារណាស់ ដូច្នេះហើយ ទោះបីជាជីវិតជួបការលំបាកយ៉ាងណាក៏ដោយ ពួកគេនឹងយកឈ្នះវាយ៉ាងឆាប់រហ័ស។
៤. ប្រជ្រុយនៅលើដើមទ្រូង

ស្ត្រីដែលមានប្រជ្រុយនេះ ជាសញ្ញានៃអ្នកដែលកើតមកមានជោគវាសនាខាងទ្រព្យសម្បត្តិ និងសុភមង្គលតាំងពីតូចមកម្ល៉េះ។ នេះក៏ជាទីតាំងដែលជួយឱ្យនាងងាយទទួលបានការគាំទ្រពីមនុស្សឋានៈខ្ពង់ខ្ពស់ផងដែរ។ នៅថ្ងៃអនាគតនាងនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជីវិតមានសុភមង្គលបំផុត៕
អត្ថបទ៖ សន្យា
ចុចអាន៖ មនុស្សស្រីវាសនាល្អ នឹងមានប្រជ្រុយ ៣កន្លែងនេះ
ចុចអាន៖ ប្រជ្រុយនៅលើម្រាមដៃនីមួយៗ អាចប្រាប់ពីជោគវាសនារបស់ម្ចាស់យ៉ាងដូច្នេះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ