Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន តែងតាំងមេបញ្ជាការថ្មី ឲ្យដឹកនាំសង្រ្គាមនៅអ៊ុយក្រែន ក្រោយវាយយកក្រុង កៀវ មិនបាន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានតែងតាំងមេបញ្ជាការកងទ័ពថ្មីម្នាក់ ឲ្យដឹកនាំសង្រ្គាមនៅអ៊ុយក្រែន ខណៈយោធារបស់លោក ផ្លាស់ប្តូរផែនការ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយកទីក្រុង កៀវ។

This image has an empty alt attribute; its file name is 164949174062513f1cccb48.webp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម CNN, លោកឧត្តមសេនីយ៍ Alexander Dvornikov មេបញ្ជាការស្រុកយោធាភាគខាងត្បូងរុស្ស៊ី ត្រូវបានតែងតាំងជាមេបញ្ជាការ យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។

មានការរំពឹងទុកថា ឧត្តមសេនីយ៍រុស្ស៊ីរូបនេះ បានដាក់គោលដៅប្រយុទ្ធ ដើម្បីទទួលបានលទ្ធផលវិជ្ជមានឲ្យលោក ពូទីន មុនទិវាជ័យជម្នះថ្ងៃទី៩ខែឧសភា។

This image has an empty alt attribute; its file name is 0_PAY-Rostov-On-Don-Russia-9th-May-2021-Col-Gen-Alexander-Dvornikov-Commander-of-Russias-Southern-Mi.jpg

“ទិវាជ័យជម្នះ” ថ្ងៃទី៩ខែឧសភា គឺជាថ្ងៃដ៏សំខាន់បំផុតនៅក្នុងប្រទេសរុស្ស៊ី ព្រោះវាជាខួបនៃជ័យជម្នះរបស់សហភាពសូវៀតលើប្រទេសអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ។

ក្រុមមន្ត្រីអឺរ៉ុបបានចាត់ទុក “ទិវាជ័យជម្នះ” ថាជាពេលវេលាកំណត់ដែលដាក់ដោយរុស្ស៊ីខ្លួនឯង ហើយបានបន្ថែមថា ថ្ងៃនោះ អាចនាំឲ្យកងកម្លាំងរុស្ស៊ីប្រព្រឹត្តអំពើឃោរឃៅបន្ថែមទៀត ដូចអ្វីដែលគេបានចោទប្រកាន់ នៅក្នុងទីក្រុង Bucha៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ANI

ចុចអាន៖ លោក ពូទីន បាត់បង់មេទ័ពកំពូលម្នាក់ទៀត ក្នុងការប្រយុទ្ធជាមួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម