Connect with us

KPT+

សម្រាប់ម៉ាក់ៗ! តិចនិកជួយកូន កុំឲ្យនោមដាក់ខោពេលយប់

បានផុស

នៅ

ការនោមដាក់ខោពេលយប់តែងតែកើតឡើង នៅពេលម៉ាក់ប៉ា​ឈប់​ឲ្យ​អាអូន​​ស្លៀកខោ​ទឹកនោម​ពេល​យប់។ កូនមួយចំនួនអាចគេងនោមដាក់ខោរហូតដល់អាយុ ៥ ឆ្នាំទើបឈប់។ ក្នុងអំឡុងពេលឈប់ឱ្យអាអូនស្លៀកខោទឹកនោមពេលគេងថ្មីៗ ម៉ាក់ប៉ាគួរបង្រៀន​អ្វីខ្លះ​ដើម្បីជួយអាអូនឆាប់ឈប់នោមដាក់ខោ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារកូនទម្លាប់ស្លៀកខោទឹកនោមពេលគេង និងដោយសារ​អាអូន​​នៅតូច​ដែល​មិនអាច​គ្រប់គ្រង​ការបញ្ចេញទឹកនោម​បាន ដូច្នេះពេលម៉ាក់ប៉ាឈប់ឱ្យអាអូន​ស្លៀក​ខោ​ទឹក​នោម ​កូនប្រាកដជានោមដាក់ខោជាមិនខាន។

ខាងក្រោមនេះជាតិចនិកមួយចំនួនដែលម៉ាក់ប៉ាអាចបង្រៀនកូនដើម្បីជួយឆាប់ឈប់នោមដាក់ខោពេលយប់។

១. ចៀសវាងឱ្យកូន​ញុំាភេជ្ជៈមុនពេលចូលគេង

មុនពេលចូលគេងម៉ាក់ប៉ាគួរកុំឱ្យអាអូនញុំាទឹកដោះគោ ព្រោះអាចធ្វើឱ្យ​នោមពេលយប់​ដោយសារ​មានទឹកនោមច្រើនក្នុងប្លោកនោម។ ម៉ាក់ប៉ាក៏គួរចៀសវាងឱ្យអាអូនញុំាភេជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជា ទឹកក្រូចកំប៉ុង ទឹកដោះ​គោ​រសជាតិសុកូឡា ឬកាកាវជាដើម ​ព្រោះជាតិកាហ្វេអ៊ីនធ្វើឱ្យអាអូននោមញឹក។

២. ឱ្យអាអូននោមមុនពេលចូលគេង

ម៉ាក់ប៉ាគួរប្រាប់ឱ្យអាអូននោមឱ្យហើយមុនពេលចូលគេង ទោះបីជា​កូន​មិនទាន់ចង់នោម ហើយ​នោម​ចេញតែបន្តិចក៏ដោយ​ដើម្បី​ឱ្យ​អាអូនបញ្ចេញ​ទឹកនោមពីប្លោកនោម​ដែលអាចជួយកាត់​បន្ថយ​ការ​នោម​ដាក់ខោពេលគេង។

៣. ចៀសបញ្ហាទល់លាមក

ការទល់លាមកអាចបន្ថែមសម្ពាធដល់ប្លោកនោម ព្រោះ​រន្ធគូទមានទីតាំង​នៅខាងក្រោយប្លោកនោម។ នៅពេលរន្ធគូទពោរពេញដោយលាមករឹង និងធំ ប្លោកនោមនឹងត្រូវបានសង្កត់​ដែលបណ្តាលឱ្យ​ប្លោក​នោម​​​ត្រូវបញ្ចេញទឹកនោមញឹកញាប់។

ដូច្នេះ ម៉ាក់ប៉ាគួរឱ្យអាអូនញុំាបន្លែ ផ្លែឈើ និងទឹកឱ្យបានច្រើនដើម្បីការពារអាអូនកុំឱ្យទល់លាមក។ បើអាអូនទល់លាមក ម៉ាក់ប៉ាអាច​ឱ្យ​អាអូន​ញុំាល្ហុងទុំឱ្យបានច្រើនដើម្បីសម្រួលអាការៈ។

៤. ហៅកូននោមពេលយប់

ម៉ាក់ប៉ាអាចប្រាប់កូនឱ្យងើបឡើងទៅបន្ទប់ទឹកនោមពេលយប់ បើ​សិនអាអូនឈឺនោម​​។ បើអាអូន​មិនហ៊ានទៅបន្ទប់ទឹកតែឯង ម៉ាក់ប៉ាអាចប្រាប់អាអូនឱ្យដាស់ម៉ាក់ ឬប៉ាឱ្យជូនទៅបន្ទប់ទឹក។

ជាទូទៅបើអាអូនងងុយគេងខ្លាំង អាអូនមិនអាចភ្ញាក់ដឹងខ្លួនពេល​ឈឺ​នោមទេ ដូច្នេះម៉ាក់ប៉ាគួរ​ឱ្យ​អាអូន​ចូលគេងពីព្រលប់ដើម្បីឱ្យអាអូនគេងបានឆ្អែត ទើបអាចភ្ញាក់ក្រោកនោម ឬភ្ញាក់ពីព្រលឹម ហើយ​​ក្រោកទៅ​បន្ទប់ទឹកបានទាន់ពេល។ បើអាអូនគេងដល់ថ្ងៃ ច្បាស់ជាអាចគេងនោមដាក់ខោជាមិនខាន។

៥. ឱ្យកូនប្តូរកម្រាលពូក

ពេលកូនគេងនោមដាក់ខោ ម៉ាក់ប៉ាគួរបង្រៀនឱ្យ​អាអូនជូត​សម្អាត​​​ទឹកនោម និងប្តូរកម្រាលពូក​ដើម្បីឱ្យដឹងថាពេលនោមដាក់ខោធ្វើឱ្យប្រឡាក់កន្លែងគេង និងពិបាកក្នុងការសម្អាត ដូច្នេះ​អាអូន​អាចធ្វើតាមដំបូន្មានដែលម៉ាក់ប៉ាប្រាប់ដូចខាងលើដើម្បីជួយ​​កុំឱ្យនោមដាក់ខោ។

៦. ចៀសវាងដាស់កូននោមកណ្តាលយប់

បើអាអូនឈឺនោមកណ្តាលយប់ ម៉ាក់ប៉ាគួរឱ្យអាអូនងើបឡើងនោមដោយខ្លួនឯង ព្រោះការដាស់​អាអូន​ឱ្យ​ងើប​ឡើងនោមកណ្តាលយប់អាចរំខានដល់ការគេងរបស់អាអូន និងធ្វើឱ្យអាអូនមួម៉ៅមាន​អារម្មណ៍​មិនល្អ។

៧. លើកសរសើរអាអូន

នៅថ្ងៃណា​ម៉ាក់ប៉ាសង្កេតឃើញកូន​មិនគេងនោមដាក់ខោ ម៉ាក់ប៉ាគួរសរសើរ ​ដើម្បី​លើក​ទឹក​ចិត្តអាអូន។ បើកូននោមដាក់ខោ ម៉ាក់ប៉ាគួរចៀសវាងស្តីបន្ទោរ ឬបង្អាប់ ​ដែលនាំឱ្យ​អាអូន​ខ្មាស ហើយលាក់មិនហ៊ានប្រាប់ថាគេងនោមដាក់ខោ។

ជាទូទៅការនោមដាក់ខោពេលយប់នឹងបាត់នៅពេលអាអូនធំបន្តិច ឬពេលអាអូន​ទម្លាប់​នឹង​វិធី​សាស្រ្ត​ដូចខាងលើ ដូច្នេះ ម៉ាក់ប៉ាត្រូវអត់ធ្មត់។ ម៉ាក់ប៉ាអាចឱ្យអាអូនគេងលើកន្ទេលទឹកនោម រួច​ក្រាលក្រណាត់ពីលើកន្ទេលទឹកនោមដើម្បីការពារកុំឱ្យទឹកនោមអាអូនជ្រាបប្រឡាក់៕

អត្ថបទផ្ដល់ដោយ៖​ Hello Krupet

ចុចអាន៖កូនមានទម្លាប់បៀមម្រាមដៃ គួរផ្ដាច់តាមវីធីណា? នេះជាតិចនិកម៉ាក់ៗគួរដឹង

ចុចអាន៖ជំនាញសង្គមទាំង ៥ ឪពុកម្ដាយគួរ បង្រៀនកូនៗឲ្យចេះចាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

លោក ស៊ុន ចាន់ថុល ថា បុគ្គលខ្លះដឹងហើយ តែធ្វើភ្លើ ដើម្បីប្រឆាំងព្រែកជីកហ្វូណនតេជោ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អាមេរិក ចាប់ដៃ ជប៉ុន ផលិតមីស៊ីលស្ទាក់ចាប់អាវុធល្បឿនលឿនជាងសំឡេង តម្លៃ ៣ពាន់លានដុល្លារ

សេដ្ឋកិច្ច២៧ នាទី មុន

សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ដំឡើង​ពន្ធ​ប្រឆាំង​ការលក់បង្ខូចថ្លៃរហូត​ដល់ ៤៣,៥ %​លើ​​អាលុយមីញ៉ូម​របស់​កូរ៉េ

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

របប​សឹក​មីយ៉ាន់ម៉ា ហាម​ប្រុសៗ​ចេញ​ទៅ​ធ្វើការ​ក្រៅ​ប្រទេស

សេដ្ឋកិច្ច៤៨ នាទី មុន

ធនាគារកណ្តាលកម្ពុជា-ហ៊្សកហ្ស៉ីចុះហត្ថលេខាលើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា

Sokha Hotels

ព័ត៌មានពេញនិយម