ព័ត៌មានជាតិ
គណៈកម្មាធិការបុណ្យជាតិ ណែនាំឱ្យរៀបចំបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រឆ្នាំនេះឱ្យបានអធិកអធម
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានធ្វើការណែនាំឱ្យរៀបចំបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រគម្រប់៦៩ យាងចូល៧០ព្រះវស្សា នាអំឡុងពាក់កណ្តាលខែឧសភាខាងមុខប្រព្រឹត្តទៅដោយមហោឡារិក និងអធិកអធម។
យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលទើបទទួលបាននៅថ្ងៃនេះបានដាក់ផែនការណែនាំដល់គ្រប់ក្រសួងស្ថាប័ន រាជធានីខេត្ត ឲ្យត្រៀមលក្ខណៈរៀបចំពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៩ យាងចូល ៧០ព្រះវស្សា ឲ្យបានស្របទៅតាមព្រះរាជប្បវេណីពីបុរាណ។

ដើម្បីរៀបចំព្រះរាជពិធីបុណ្យឱ្យប្រព្រឹត្តទៅស្របតាមព្រះរាជប្បវេណីពីបុរាណ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័ន រាជធានី ខេត្ត និងគ្រប់វត្តអារាម ក្រុមហ៊ុន រោងចក្រសហគ្រាសត្រូវ
រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយមានតុបតែងលម្អដោយភ្លើងពណ៌ ពាក្យ ស្លោកថ្វាយ ព្រះពរ សារលិខិតថ្វាយព្រះពរ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក អបអសាទរឲ្យបានគ្រប់អង្គភាព និងលំនៅដ្ឋាន។ រីឯក្រសួងព័ត៌មាន ត្រូវចាត់ចែងឱ្យបណ្តាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន
ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាព ព្រះករុណា ដែលយាងចុះសួរសុខទុក្ខ ជួបប្រាស្រ័យផ្ទាល់ជាមួយព្រះសង្ឃ និងប្រជារាស្ត្ររបស់ព្រះអង្គ។ ដោយឡែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវផលិតកម្មវិធីប្រគំតន្ត្រីបុរាណ សម័យ ផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម និងចាត់តាំងការអុជកាំជ្រួចនៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ដើម្បីញ៉ាំងឱ្យព្រះរាជពិធីបុណ្យប្រព្រឹត្តទៅយ៉ាងមហោឡារិក។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធី
បុណ្យចម្រើនព្រះជន្មថ្វាយព្រះមហាក្សត្រ ដោយចាត់ទុកព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះ គឺជាអាយុវឌ្ឍនមង្គលមួយដ៏ប្រសើរថ្លៃថ្លា ដែលប្រារព្ធឡើងដើម្បីសម្តែងនូវកតញ្ញូតាធម៌ ចំពោះព្រះមហាករុណាទិគុណរបស់ព្រះមហាក្សត្រដើម្បីថ្វាយព្រះពរសព្ទសាធុការ និងថ្វាយព្រះរាជកុសលចំពោះ ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជារាស្ត្រយូរអង្វែងតរៀងទៅ។
សម្រាប់ឆ្នាំនេះ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៩ យាងចូល៧០ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី១៤ ខែឧសភា ឆ្នាំ២០២២៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


