ព័ត៌មានអន្ដរជាតិ
អាមេរិក មិនឃើញសញ្ញាថា រុស្ស៊ី ទទួលជំនួយសព្វាវុធពីប្រទេសទី៣ នោះទេ
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បាននិយាយកាលពីថ្ងៃចន្ទទី២ខែឧសភាថា សហរដ្ឋអាមេរិកមិនបានមើលឃើញថា រុស្ស៊ីបានទទួលជំនួយផ្នែកយោធាណាមួយពីប្រទេសទីបីនោះទេ ចំពេលមានប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន។

លោក Kirby បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “ខ្ញុំមិនបានឃើញសញ្ញាថា រុស្ស៊ីទទួលបានជំនួយខាងក្រៅ ពីប្រទេសទីបីនោះទេ។ ខ្ញុំមិនបានឃើញការចង្អុលបង្ហាញណាមួយដែលថា ពួកគេកំពុងព្យាយាមទាញយកធនធានខាងក្រៅពីរដ្ឋាភិបាល ឬប្រទេសផ្សេងទៀតឡើយ”។

អ្វីដែលកាន់តែសំខាន់គឺថា ក្រសួងការពារជាតិអាមេរិកអះអាងថា ខ្លួនមិនបានមើលឃើញជំនួយណាមួយមកពីប្រទេសចិនដល់រុស្ស៊ីឡើយ ហើយគូសបញ្ជាក់ថា ទីក្រុងមូស្គូបានប្រមូលសព្វាវុធយ៉ាងច្រើននៅតាមព្រំដែនជាមួយអ៊ុយក្រែន មុនពេលចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ប្រទេសមួយ អាមេរិក បារម្ភខ្លាំងជាង រុស្ស៊ី ទៅទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


