ព័ត៌មានអន្ដរជាតិ
ប្រទេសមួយ អាមេរិក បារម្ភខ្លាំងជាង រុស្ស៊ី ទៅទៀត (មានវីដេអូ)
រដ្ឋលេខាធិការកងទ័ពអាកាសអាមេរិកលោក Frank Kendall បានប្រាប់ទស្សនិកជននៅវិទ្យាស្ថាន Brookings កាលពីថ្ងៃចន្ទទី២ខែឧសភាថា ប្រទេសចិនបានបង្កបញ្ហាប្រឈមរយៈពេលវែង និងការគំរាមកំហែងដល់សមត្ថភាពយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ជាងរុស្ស៊ីទៅទៀត។

យោងតាមលោក Kendall, “ក្នុងចំណោមប្រទេសទាំង២ ខ្ញុំបារម្ភពី ចិនជាងរុស្ស៊ីទៅទៀត។ ពួកគេមានធនធាន ពួកគេមានសមត្ថភាព ហើយពួកគេមានចេតនា”។
លោក Kendall ពន្យល់ថា ប្រទេសចិនមានពេលវេលាដើម្បីពង្រឹងសមត្ថភាពយោធារយៈពេលវែង ដែលត្រូវបានរចនាឡើងជាមួយគោលបំណងកម្ចាត់សមត្ថភាពរយៈពេលវែងរបស់សហរដ្ឋអាមេរិក ដើម្បីបង្ហាញពីអំណាចរបស់ខ្លួននៅជុំវិញពិភពលោក។

លោកនិយាយថា “ប្រទេសចិន មានមហិច្ឆតាចង់ក្លាយជាមហាអំណាចនៅលើផែនដីនេះ។ ពួកគេមានមហិច្ឆតាចង់ក្លាយជាមហាអំណាចពិភពលោក ហើយដើម្បីធ្វើដូច្នេះ ពួកគេត្រូវតែផ្លាស់ប្តូរមូលដ្ឋានរបស់សហរដ្ឋអាមេរិក”។
ស្របពេលជាមួយគ្នានោះដែរ លោកមិនគិតថា ប្រទេសចិនចាប់អារម្មណ៍លើការពង្រីកទឹកដីណាមួយនោះទេ ប៉ុន្តែលោកលើកឡើងថា ចិនចាប់អារម្មណ៍លើឥទ្ធិពលសកលលោកតាមដែលអាចធ្វើទៅបាន ដូច្នេះពួកគេអាចកំណត់ច្បាប់សម្រាប់សេដ្ឋកិច្ចពិភពលោក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អ៊ុយក្រែន បង្អាក់ ផែនការ រុស្ស៊ី ក្នុង ការ បាញ់ ទម្លាក់ យន្តហោះ ដឹក អ្នក ដំណើរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ