ព័ត៌មានអន្ដរជាតិ
លោក ពូទីន នឹងផ្ទេរអំណាចមួយរយៈពេលខ្លី ដោយសារមូលហេតុនេះ (មានវីដេអូ)
យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលការវះកាត់ជំងឺមហារីក ហើយនឹងប្រគល់អំណាចជាបណ្ដោះអាសន្នទៅឲ្យអតីតមេប៉ូលិសសហព័ន្ធមួយរូប ។

បើយោងតាមការបង្ហោះលើបណ្ដាញ Telegram ដែលមានឈ្មោះថា “General SVR” បានឲ្យដឹងថា លោក ពូទីន នឹងផ្ទេរការគ្រប់គ្រងរដ្ឋាភិបាលរបស់រុស្ស៊ីទៅឲ្យលោក Nikolai Patrushev ប្រធានក្រុមប្រឹក្សាសន្តិសុខរបស់សសហព័ន្ធរុស្ស៊ី ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺអំឡុងលោកសម្រាកព្យាបាលជំងឺ ។
គណនីដែលត្រូវបានរាយការណ៍ថាគ្រប់គ្រងដោយអតីតឧត្តមសេនីយឯកផ្នែកចារកម្មបរទេសរបស់រុស្ស៊ីបានរាយការណ៍ថា លោក ពូទីន ត្រូវតែទទួលការវះកាត់ជាដាច់ខាត បន្ទាប់ពីមានការណែនាំដោយវេជ្ជបណ្ឌិត ។

ទន្ទឹមនោះមានការសាកសួរជាច្រើនលើលោក ពូទីន ដែលបច្ចុប្បន្នមានវ័យ ៧០ ឆ្នាំអំពីសុខភាពរាងកាយទ្រុឌទ្រោមរបស់លោក ជាពិសេសគឺកាលពីខែមុន នៅពេលដែលលោកត្រូវបានគេមើលឃើញថាកំពុងកាន់តុ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ២ ខែមកហើយ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្ដើមការវាយប្រហារលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ New York Post
ចុចអាន ៖ លោក ពូទីន ចេញច្បាប់ហាមឃាត់ការនាំចេញផលិតផល និងវត្ថុធាតុដើម ទៅកាន់ប្រទេសមិនមែនសម្ព័ន្ធមិត្ត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


