Connect with us

ព័ត៌មានជាតិ

ផ្ទុះអាវុធ៥គ្រាប់នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បណ្ដា​លឲ្យបុរ​សម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ

បានផុស

នៅ

កា​លពីវេលាម៉ោង​០៣ និង២០នាទី រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅ​ក្នុងភូមិទួលកី សង្កាត់​ភ្លើង ឆេះរទេះ ខណ្ឌកំ​បូល រាជធា​នីភ្នំពេញ មានក​រណីផ្ទុះអាវុធមួយបានកើតឡើង បណ្ដាលឲ្យបុរស​ម្នាក់​រង​របួសធ្ងន់​ ហើយ​បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ​​ ចំណាន ភេទប្រុស អាយុ៤៦ឆ្នាំ ជិះម៉ូតូម៉ាកPCX ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1 I D7477 ។

សមត្ថកិច្ច​បានឲ្យដឹងទៀតថា ជនរងគ្រោះបានត្រូវគ្រាប់កាំភ្លើងចំនួន៣គ្រាប់ បណ្ដាល​ឲ្យរង​របួស​ធ្ងន់​​ ត្រូវ​បាន​បញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែពេ​លទៅដល់មន្ទីពេទ្យ ជនរងគ្រោះបានស្លាប់​បាត់ទៅ​ហើយ។

នៅកន្លែងកើតហេតុ កម្លាំងសមត្ថកិច្ចបានរកឃើញសម្បកគ្រាប់កាំភ្លើងចំនួន៥គ្រាប់ ដែលជ​ន​សង្ស័យ​បានបាញ់មក​លើជនរងគ្រោះ ហើយគេចខ្លួនបាត់តែម្ដង​។

ទោះជាយ៉ាងណា មកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការហ៊ុំព័ទ្ធទីតាំងកើតហេតុ ស្រាវជ្រាវ រកវត្ថុតាងបន្ថែមទៀត ដើម្បីកំណត់មុខសញ្ញា ឈានដល់ការចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម