សុខភាព
វៀតណាមប្រយ័ត្នខ្លាំង ពេលនេះកំពុងតាមដាន ជំងឺរលាកថ្លើមស្រួចស្រាវដ៏អាថ៌កំបាំង នៅក្នុងប្រទេស
ក្រសួងសុខាភិបាលវៀតណាម បានអំពាវនាវឲ្យមានការតាមដានក្នុងមូលដ្ឋាន ដើម្បីរកឲ្យឃើញនូវករណីជំងឺរលាកថ្លើមស្រួចស្រាវដ៏អាថ៌កំបាំង ដែលត្រូវបានគេរកឃើញក្នុងប្រទេសចំនួន២០ហើយ។

ក្រសួងសុខាភិបាលទីក្រុងហូជីមិញ កាលពីថ្ងៃសុក្រទី០៦ខែឧសភា បានស្នើឲ្យគ្រឹះស្ថានសុខាភិបាល ជាពិសេសមន្ទីរពេទ្យកុមារ បង្កើនការឃ្លាំមើល ដើម្បីរកឲ្យឃើញពីជំងឺមិនដឹងប្រភពនេះ ក្នុងចំណោមកុមារ។
ក្រសួងនិយាយថា ប្រសិនបើករណីបែបនេះត្រូវបានរកឃើញមែន អង្គភាពស្រាវជ្រាវគ្លីនិករបស់សាកលវិទ្យាល័យ Oxford (OUCRU) នឹងប្រមូលព័ត៌មាន និងសំណាកដើម្បីធ្វើតេស្ត ហើយរកមើលមូលហេតុ រួមទាំងមេរោគដូចជា Adenovirus ផងដែរ។

អគ្គនាយកដ្ឋានវេជ្ជសាស្ត្របង្ការ បានស្នើឲ្យវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត និងវិទ្យាស្ថានប៉ាស្ទ័រ ប្រុងប្រយ័ត្នចំពោះជំងឺអាថ៌កំបាំងនេះ ហើយរៀបចំវិធានការ ដើម្បីកំណត់ចំនួនអ្នកឆ្លង និងការស្លាប់។
អគ្គនាយកដ្ឋានបន្ថែមថា ទារក, កុមារអាយុក្រោមមួយឆ្នាំ និងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ចាំបាច់ត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកថ្លើមប្រភេទ B ជាវិធានការបង្ការ។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ វៀតណាម មិនទាន់រកឃើញករណីនៃជំងឺរលាកថ្លើមស្រួចស្រាវដ៏អាថ៌កំបាំងនេះនៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាលនិយាយថា ខ្លួនមិនធានាទេដែលថា ជំងឺនេះនឹងមិនអាចប្រទេសបាន។
គួរបញ្ជាក់ថា ជំងឺអាថ៌កំបាំងនេះត្រូវបានគេរកឃើញជាលើកដំបូងក្នុងប្រទេសអង់គ្លេស និងស្កុតឡែននៅដើមខែមេសា ដោយកុមារប្រហែល ៧០ នាក់ដែលមានអាយុពីមួយខែដល់ ១៦ ឆ្នាំបានឆ្លងមេរោគ។ ភាគច្រើននៃអ្នកឆ្លងគឺជាកុមារដែលមានអាយុក្រោម ៥ ឆ្នាំ។

ក្រោយមក ជំងឺនេះត្រូវបានគេរកឃើញនៅប្រទេសចំនួន ២០ ផ្សេងទៀត។ នៅតំបន់អាស៊ីអាគ្នេយ៍ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី និយាយថា កុមារ៣នាក់ បានស្លាប់ដោយសារជំងឺដ៏អាថ៌កំបាំងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ជំងឺរលាកថ្លើមដ៏អាថ៌កំបាំង រកឃើញលើកុមារជិត៣០០នាក់ហើយ ទូទាំងពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


