សុខភាព
ជំងឺរលាកថ្លើមដ៏អាថ៌កំបាំង រកឃើញលើកុមារជិត៣០០នាក់ហើយ ទូទាំងពិភពលោក (មានវីដេអូ)
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ប្រហែលជាជិត៣០០ករណី នៃជំងឺរលាកថ្លើមកុមារធ្ងន់ធ្ងរដ៏អាថ៌កំបាំង ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន២០ជុំវិញពិភពលោក ដោយករណីខ្លះ រកឃើញនៅអាស៊ីអាគ្នេយ៍។ នេះបើតាមការអះអាងរបស់ អង្គការសុខភាពពិភពលោក (WHO)។

មន្ត្រីសុខាភិបាលជុំវិញពិភពលោក កំពុងស៊ើបអង្កេតអំពីការកើនឡើងដ៏អាថ៌កំបាំង នៃករណីជំងឺថ្លើមដែលត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេស។
មេរោគធម្មតាឈ្មោះ Adenovirus ដែលរាលដាលឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ អាចបណ្តាលឲ្យមានការកើនឡើងនៃករណីជំងឺរលាកថ្លើមនេះ។
ស្របពេលជាមួយគ្នានោះ ការស្លាប់កុមារម្នាក់ ត្រូវបានរាយការណ៍ដោយ WHO។

គិតត្រឹមថ្ងៃទី១ខែឧសភា WHO និយាយថា ករណីភាគច្រើននៃកុមារតូចៗដែលមានជំងឺរលាកថ្លើមនេះ ត្រូវបានរកឃើញនៅក្នុងទ្វីបអឺរ៉ុប ខណៈនៅក្នុងទ្វីបអាមេរិក ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ រកឃើញតិចតួច។
ករណីដំបូងនៃជំងឺរលាករលាកថ្លើមមិនធម្មតានេះ ត្រូវគេរកឃើញនៅក្នុងប្រទេសស្កុតឡែន ក្នុងខ្លួនកុមារអាយុក្រោម១០ឆ្នាំ។ បច្ចុប្បន្ន ករណីជាង ១៤០ កំពុងត្រូវបានស៊ើបអង្កេតនៅក្នុងចក្រភពអង់គ្លេស។

ទោះកុមារនៅចក្រភពអង់គ្លេសភាគច្រើន ឈឺជំងឺនេះស្រាលក៏ដោយ ប៉ុន្តែកុមារចំនួន១០នាក់ត្រូវការការវះកាត់ប្តូរថ្លើម។
ទន្ទឹមនោះ WHO និយាយថា ខ្លួនមិនទាន់ច្បាស់ទេថាតើ ករណីជំងឺរលាកថ្លើមដ៏អាថ៌កំបាំងនេះ កើនឡើងដោយរបៀបណា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ជំងឺរលាកថ្លើមដ៏អាថ៌កំបាំង មកដល់អាស៊ីអាគ្នេយ៍ មានកុមារ ៣នាក់ហើយ បានស្លាប់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


