KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ១២ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី១២ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ២០០៨ – រញ្ជួយដីនៅ ស៊ីឈួន
ការរញ្ជួយដីដ៏ធំមួយ បានវាយប្រហារខេត្ត ស៊ីឈួន ប្រទេសចិន ដោយបណ្តាលឲ្យមានការបំផ្លិចបំផ្លាញដ៏មហន្តរាយ និងសម្លាប់មនុស្សប្រហែល ៩ម៉ឺននាក់។

ឆ្នាំ១៩៤៩ – សហភាពសូវៀត ដកការរឹតត្បិតទីក្រុង ប៊ែរឡាំង
សហភាពសូវៀត បានដកការរឹតត្បិតទីក្រុង ប៊ែរឡាំង នៃប្រទេស អាល្លឺម៉ង់។

ឆ្នាំ១៩៣៧ – ស្តេច George ទី៦ ឡើងគ្រងរាជ្យ
ស្តេច George ទី៦ នៃចក្រភពអង់គ្លេស បានឡើងគ្រងរាជ្យ បន្ទាប់ពីការដាក់រាជ្យរបស់ស្តេច Edward ទី៨។

ឆ្នាំ១៩២៦ – ការហោះហើរលើកដំបូងនៅលើប៉ូលខាងជើង
នៅលើយន្តហោះ Norge, អ្នករុករកជនជាតិន័រវេស Roald Amundsen, អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិក Lincoln Ellsworth និងវិស្វករជនជាតិអ៊ីតាលី Umberto Nobile បានធ្វើការហោះហើរដោយគ្មានជម្លោះលើកដំបូងនៅលើប៉ូលខាងជើង។

ឆ្នាំ១៨២០ – គិលានុបដ្ឋាយិកា អង់គ្លេស
គិលានុបដ្ឋាយិកាជនជាតិអង់គ្លេសឈ្មោះ Florence Nightingale ដែលបានបង្កើតអាជីពរបស់គិលានុបដ្ឋាយិកាបណ្តុះបណ្តាលជាវិជ្ជាជីវៈសម្រាប់ស្ត្រី កើតនៅទីក្រុង Florence ប្រទេសអ៊ីតាលី។ ទិវាគិលានុបដ្ឋាកអន្តរជាតិ ត្រូវបានប្រារព្ធនៅចំថ្ងៃកំណើតរបស់នាង៕

ប្រែសម្រួល៖ Vann Vann

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?