ព័ត៌មានអន្ដរជាតិ
ត្រឹម២ថ្ងៃ អាមេរិក មានការបាញ់រះ ៣កន្លែង ស្លាប់មនុស្សជាង ១០នាក់ (មានវីដេអូ)
មនុស្សរាប់ពាន់នាក់កំពុងស្ថិតក្នុងផ្សារមួយកន្លែង នៅភាគខាងជើងទីក្រុង Houston កាលពីរសៀលថ្ងៃអាទិត្យទី១៥ខែឧសភា នៅពេលការបាញ់ប្រហារគ្នាមួយ បានកើតឡើងរវាងមនុស្សពីរក្រុម ដែលបណ្តាលឲ្យមនុស្សចំនួន២នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។

តម្រួតតំបន់ Harris លោក Ed Gonzalez បាននិយាយថា “សម្រាប់ពេលនេះ វាហាក់ដូចជាថា អ្នករងរបួសសុទ្ធតែជាអ្នកចូលរួមក្នុងការវាយប្រហារនេះ។ មិនមានជនស្លូតត្រង់ណាម្នាក់ រងរបួសទេ បើតាមយើងដឹង”។

កាំភ្លើងខ្លីចំនួន ២ដើម ត្រូវបានរកឃើញនៅកន្លែងកើតហេតុ ខណៈអ្នករបួសទាំង៣នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ស្របពេលជាមួយគ្នានោះដែរ អនុសេនីយ៍ទោ Susan Cotter បានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យម្នាក់ក៏ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុផងដែរ។

គួរបញ្ជាក់ថា ការបាញ់រះបានកើតឡើងនៅថ្ងៃតែមួយ ជាមួយនឹងការបាញ់ប្រហារនៅវិហាររដ្ឋ California ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងកើតឡើងមួយថ្ងៃបន្ទាប់ពីបុរសស្បែកសអាយុ ១៨ ឆ្នាំម្នាក់បានបាញ់រះសម្លាប់រង្គាលមនុស្ស ១០នាក់នៅឯផ្សារទំនើបមួយ ក្នុងសង្កាត់សម្បូរជនស្បែកខ្មៅ នៅក្នុងទីក្រុង Buffalo នៃរដ្ឋ ញូវយ៉ក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ បាញ់រះក្នុងផ្សារទំនើបនៅ ញូវយ៉ក ស្លាប់ ១០ នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


