ព័ត៌មានអន្ដរជាតិ
វីដេអូថតជាប់ស្តែងៗ ពេលអ្នកកាសែត Al Jazeera ត្រូវបាញ់សម្លាប់
អ្នកយកព័ត៌មានរបស់ Al Jazeera លោកស្រី Abu Akleh ត្រូវបានគេបាញ់សម្លាប់អំឡុងពេលមានជម្លោះកាលពីថ្ងៃពុធទី១១ខែឧសភា ខណៈអ៊ីស្រាអែល និងប៉ាឡេស្ទីន បានស្តីបន្ទោសដាក់គ្នាទៅវិញទៅមកចំពោះការបាញ់សម្លាប់នេះ។
ក្នុងវីដេអូឃ្លីបមួយ, គេឃើញខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានដើរសំដៅទៅទីតាំងដែលអ្នកកាសែត Abu Akleh ត្រូវបាញ់សម្លាប់។ ប៉ុន្តែវីដេអូនេះត្រូវបានលុបចេញភ្លាមៗដោយ មជ្ឈមណ្ឌលព័ត៌មានអ៊ីស្រាអែលសម្រាប់សិទ្ធិមនុស្សក្នុងដែនដីកាន់កាប់។
ប្រទេសអ៊ីស្រាអែល បានអំពាវនាវឲ្យមានការស៊ើបអង្កេតរួមគ្នាជាមួយអាជ្ញាធរប៉ាឡេស្ទីន លើការស្លាប់របស់ Abu Akleh។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានច្រានចោលសំណើនេះទាំងខឹងសម្បាដោយនិយាយថា “យើងសូមឲ្យអាជ្ញាធរអ៊ីស្រាអែល ទទួលខុសត្រូវទាំងស្រុងចំពោះការសម្លាប់នាង សូម្បីតែចំពោះអំពើហិង្សាលើមនុស្សរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខអ្នកស្រី ដែលបានស្លាប់នៅតំបន់ West Bank នៃទីក្រុង Ramallah ក៏ដោយ”។
លោក Abbas បាននិយាយនៅក្នុងសុន្ទរកថាមួយថា “ពួកគេមិនអាចលាក់បាំងការពិតជាមួយឧក្រិដ្ឋកម្មនេះបានទេ។ ពួកគេគឺជាអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ហើយដោយសារតែយើងមិនទុកចិត្តពួកគេ យើងនឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិភ្លាមៗ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប៉ូលិសអ៊ីស្រាអែល ប្រើហិង្សាលើអ្នកកាន់ទុក្ខ ក្នុងពិធីបុណ្យសពអ្នកកាសែត Al Jazeera
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


