KPT+
លោកយាយវ័យ ១២៨ឆ្នាំ ទម្លាយរបបអាហារ ២មុខ ជួយឱ្យរស់នៅមានអាយុវែង
ស្ត្រីអាហ្រ្វិកខាងត្បូងម្នាក់ មានអាយុ ១២៨ឆ្នាំ បានទម្លាយរបបអាហារពីរប្រភេទដែលគាត់តែងទទួលទានជាប្រចាំ ហើយវាបានជួយឱ្យគាត់រស់នៅបានយូរ មកទល់នឹងសព្វថ្ងៃ។
តាមសេចក្តីរាយការណ៍ពី Mirror លោកយាយ Johanna Mazibuko រស់នៅ North West របស់អាហ្វ្រិកខាងត្បូង បានប្រារព្ធខួបកំណើតគម្រប់ ១២៨ឆ្នាំរបស់គាត់ កាលពីថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

កំណើតលោកយាយជាកូនអ្នកចម្ការពោត និងធំធាត់ឡើងក្នុងកសិដ្ឋាន ហើយគាត់ជាកូនច្បងក្នុងចំណោមបងប្អូន ១២នាក់ ក្នុងនោះ ៣នាក់ នៅរស់រហូតដល់បច្ចុប្បន្ន។
ក្នុងពិធីគម្រប់ខួបកំណើតកាលពីពេលថ្មីៗកន្លងទៅ លោកយាយបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីអាថ៌កំបាំងដែលធ្វើឱ្យគាត់អាចរស់នៅបានរហូត ១២៨ឆ្នាំ គឺដោយសារតែរបបអាហារដែលគាត់ទទួលទានតាំងពីក្មេងៗមក។ លោកយាយញ្ជាក់ថា របបអាហារតាំងពីគាត់ធំដឹងក្ដីរហូតវ័យប៉ុនណេះ ភាគច្រើនគឺ ទឹកដោះគោស្រស់ និងស្ពៃខ្មៅ។ ដោយសារលោកយាយរស់នៅក្នុងកសិដ្ឋានស្រាប់ ដូច្នេះទឹកដោះគោស្រស់ ជាភេសជ្ជៈមួយប្រភេទដែលលោកយាយផឹកមិនដែលខាន។ ឯស្ពៃខ្មៅវិញ លោកយាយក៏រមែងពិសារមិនសូវលោះពេលដែរ។

ត្រឡប់ទៅយុវភាព លោកយាយ Johanna បានរៀបការជាមួយលោក Stawana និងមានកូន ៧នាក់ ដែល ២នាក់ នៅរស់ដល់សព្វថ្ងៃនេះ។ ក្រៅពីកូន ២នាក់ លោកយាយ មានចៅ និងចៅទួតប្រមាណ ៥០នាក់។
បច្ចុប្បន្នលោកយាយ Johanna ស្តាប់មិនសូវបាននោះទេ ប៉ុន្តែគាត់នៅអាចមើលឃើញ និងអាចដើរជិតៗផ្ទះ ដោយមានអ្នកមើលថែម្នាក់ នៅចាំជួយជានិច្ច៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ លោកយាយអាយុ ១១៨ឆ្នាំ ផ្ដាំឱ្យធ្វើរឿងពីរយ៉ាង បើសិនចង់រស់បានយូរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


