KPT+
លោកយាយអាយុ ១១៨ឆ្នាំ ផ្ដាំឱ្យធ្វើរឿងពីរយ៉ាង បើសិនចង់រស់បានយូរ
យោងតាមសៀវភៅកំណត់ត្រាពិភពលោក Guinness បានបញ្ជាក់ថា លោកយាយ André ឬ Sister André កើតថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩០៤ គឺជាមនុស្សចាស់ជាងគេបំផុត ដែលមានអាយុរហូតដល់ ១១៨ឆ្នាំ។
នៅដើមខែឧសភា ឆ្នាំ២០២២នេះ លោកយាយបានជាប់ក្នុងកំណត់ត្រា Guinness ជាបុគ្គលដែលមានវ័យចំណាស់ជាងគេលើពិភពលោក បន្ទាប់ពីលោកយាយជនជាតិជប៉ុន Tanaka Kane ទទួលមរណភាព កាលពីប៉ុន្មានសប្ដាហ៍មុន។
ក្នុងវ័យដ៏ចាស់ជរា លោកយាយជនជាតិបារាំងរូបនេះ នៅតែមានសុខភាពល្អ ទោះបីធ្លាប់ឆ្លងជំងឺកូវីដ-១៩ ម្ដងរួចមកហើយក្ដី។
នៅក្នុងបទសម្ភាសន៍មួយដែលធ្វើឡើងកាលពីខែកុម្ភៈ កន្លងទៅ Sister André បានប្រាប់ពីអាថ៌កំបាំងដែលនាំឱ្យខ្លួនមានអាយុយឺនយូរថា លោកយាយមិនដែលនៅស្ងៀមនោះទេ ពោលគឺលោកយាយតែងធ្វើការយ៉ាងសកម្ម បើទោះបីជាមានវ័យជ្រាលជ្រេខ្លាំងក៏ដោយ។ ក្រៅពីនោះលោកយាយជាសាសនិកគ្រីស្ទសាសនា ដូច្នេះក្នុងឆាកជីវិតរបស់គាត់ ការជួយអ្នកដទៃ គឺជាអ្វីដែលគាត់តែងតែធ្វើជាប់រហូតមក។ ចែករំលែកជាមួយគេហទំព័រ Guinness គាត់បន្តថា “មនុស្សគ្រប់រូបគួរចេះជួយគ្នា និងស្រឡាញ់គ្នា ជាជាងស្អប់គ្នា។ ប្រសិនបើយើងអាចចែករំលែកនូវអ្វីដែលយើងមានទៅកាន់អ្នកដទៃ អ្វីៗនឹងកាន់តែល្អប្រសើរជាងនេះ ឯផ្លូវចិត្តនឹងមានតែសេចក្ដីសុខសាន្ត»។
យ៉ាងណាមិញ ក្រៅពីផ្ដល់ដំបូន្មានខាងសុខភាពផ្លូវចិត្ត ស្ត្រីចំណាស់រូបនេះ ក៏បានទម្លាយអាថ៌កំបាំងមួយទៀត ដែលនាំឱ្យគាត់មានអាយុវែងផងដែរ នោះគឺទម្លាប់បរិភោគអាហារប្រចាំថ្ងៃ។ គាត់ប្រាប់ថា ការញ៉ាំសូកូឡារាល់ព្រឹក និងការផឹកស្រាបន្តិចបន្តួចនៅពេលល្ងាច គឺជាក្ដីសុខរបស់គាត់ ដែលជួយឱ្យគាត់មានអាយុវែងដូចបច្ចុប្បន្ន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បុគ្គលិកម្នាក់ធ្វើការឲ្យក្រុមហ៊ុនរហូតដល់បំបែកកំណត់ត្រា Guinness
ចុចអាន៖ រឿងរ៉ាវមង្គលការចំណាយច្រើនជាងគេលើលោក ដែលបានបំបែកឯកទគ្គកម្ម Guinness
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


