សេដ្ឋកិច្ច
អ្នកចិញ្ចឹមបាក់ទឹកចិត្ត ក្រោយទីផ្សារកូនក្រពើធ្លាក់ថ្លៃពីជាង ១០ដុល្លារ មកត្រឹម ២ពាន់រៀល មួយក្បាល
អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាបសម្រេចចិត្តឈប់ចិញ្ចឹមបន្តទៀត ក្រោយលក់ក្រពើ ដែលនៅសេសសល់ក្នុងកសិកដ្ឋានអស់ ដោយសារគ្មានទីផ្សារ។

ប្រកបរបរចិញ្ចឹមក្រពើអស់រយៈពេលជាង ២០ឆ្នាំ លោក ញ៉ែម បូរាណ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅនៅឃុំរលួស ស្រុកបាគង ខេត្តសៀមរាប បានប្រាប់កម្ពុជាថ្មីថា អស់រយៈពេលជាង ៣ឆ្នាំមកហើយ ដែលទីផ្សារក្រពើធ្លាក់ចុះខ្លាំង។
បច្ចុប្បន្នលោក បូរាណ បានឱ្យដឹងថា កូនក្រពើលក់បានមួយក្បាលតម្លៃ ២ពាន់រៀលប៉ុណ្ណោះ ខណៈពីមុនលក់បានចន្លោះពី ៧ដុល្លារ ទៅ ១៥ដុល្លារ និងកាលពីឆ្នាំ ២០១៥លក់បាន ៣០ដុល្លារ ក្នុងមួយក្បាល។ ចំណែក មេក្រពើលក់បានមួយក្បាលចន្លោះពី ៣០ដុល្លារទៅ ៤០ដុល្លារ ប៉ុន្តែក៏មិនសូវមានទីផ្សារនោះដែរ។ លោកបញ្ជាក់ថា មេក្រពើពូជ ទិញចូលពីក្រៅប្រទេសមានតម្លៃជាង ១ពាន់ដុល្លារ។

សព្វថ្ងៃនេះ ក្នុងកសិដ្ឋានរបស់លោក ញ៉ែម បូរាណ មានក្រពើមេប្រមាណ ៣០០ក្បាល។ ក្រពើមេ ក្នុងមួយក្បាលអាចបង្កើតកូនបានចន្លោះពី ២០-៥០កូន។ កាលពីឆ្នាំមុន លោកបូរាណ បានឱ្យដឹងថា មេក្រពើរបស់លោក បានញាស់កូនប្រមាណ ៣០០០ពាន់ក្បាល ខណៈឆ្នាំនេះ ទំនងជាបានតែជាង ១០០០ពាន់ក្បាលប៉ុណ្ណោះ។
ម្ចាស់កសិដ្ឋានរូបនេះ បានសង្កត់ធ្ងន់ថា លោកគ្មានកម្លាំងចិត្តក្នុងការចិញ្ចឹមទៀតនោះទេ ដោយសារខ្វះទីផ្សារ និងចំណីឡើងថ្លៃ។ បើតាមលោក បូរាណ ក្នុងមួយឆ្នាំត្រូវចំណាយ ៥០ដុល្លារ សម្រាប់ក្រពើមួយក្បាល។ ពោលគឺ ក្នុងមួយខែត្រូវដាក់ចំណីឱ្យក្រពើស៊ីពីរដង ឬបួនដងតាមលទ្ធភាព។ ចំណីរបស់ក្រពើរួមមាន កំពិសសម្រាប់កូនក្រពើ និងត្រីសម្រាប់មេក្រពើ។

សម្រាប់ទីផ្សារកម្ពុជា នាំចេញក្រពើទៅប្រទេសវៀតណាម និងទៅប្រទេសថៃខ្លះ។ បច្ចុប្បន្នវៀតណាម ចាប់ផ្តើមចិញ្ចឹមក្រពើ និងមានគុណភាពខ្ពស់ ទើបធ្វើឱ្យទីផ្សារនាំចេញពីកម្ពុជា ធ្លាក់ចុះយ៉ាងគំហុក។
ដោយសារកត្តាខ្វះទីផ្សារនេះ អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាបភាគច្រើន បានសម្រេចចិត្តឈប់ចិញ្ចឹមក្រពើតទៅទៀត។ លោក បូរាណ បានបញ្ជាក់ថា ប្រសិនបើមានរោងចក្រផលិត កែច្នៃស្បែកក្រពើក្នុងស្រុកនោះ ក្រពើនឹងមានទីផ្សារឡើងវិញ។
នៅក្នុងខេត្តសៀមរាប បច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមក្រពើធំៗ ចំនួន ១៩០កសិដ្ឋាន ប៉ុន្តែសម្រាប់ការចិញ្ចឹមលក្ខណៈគ្រួសារ បានបោះបង់មួយចំនួន។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២១ បានឱ្យដឹងថា កម្ពុជា មានក្រពើចិញ្ចឹចំនួន ២៩២ ១០០ក្បាល ហើយបច្ចុប្បន្នកម្ពុជា បាននាំចេញកូនក្រពើប្រមាណ ៣២ម៉ឺនក្បាលក្នុង១ឆ្នាំ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង