ព័ត៌មានអន្ដរជាតិ
ទារកកើតពីម្តាយឆ្លងកូវីដ មានអង់ទីគ័រប្រឆាំងជំងឺនេះ
ទារកទាំង៥នាក់ដែលកើតពីម្តាយឆ្លងជំងឺកូវីដ១៩ក្នុងអំឡុងពេលនៃការសិក្សានៅប្រទេសសិង្ហបុរី គឺមានអង់ទីគ័រប្រឆាំងនឹងវីរុសនេះ ថ្វីបើក្រុមអ្នកស្រាវជ្រាវបាននិយាយថា ខ្លួនមិនទាន់ច្បាស់ថា ការការពារនេះមានកម្រិតប៉ុនណាក៏ដោយ។

ការរកឃើញពីការសិក្សាលើស្ត្រីចំនួន១៦នាក់ក៏បានបង្ហាញផងដែរថា ភាគច្រើនមានការឆ្លងបន្តិចបន្តួចខណៈពេលដែលប្រតិកម្មធ្ងន់ធ្ងរបានកើតឡើងចំពោះស្ត្រីវ័យចំណាស់។
យោងតាមបណ្តាញស្រាវជ្រាវផ្នែកសម្ភពនិងរោគស្រ្តីរបស់ប្រទេសសិង្ហបុរី បានឲ្យដឹងថា ក្នុងចំណោមអ្នកទាំង៥ដែលបានសម្រាលកូននៅពេលការស្រាវជ្រាវត្រូវបានចេញផ្សាយបានបង្ហាញថា ពួកគេទាំងអស់សុទ្ធតែមានអង់ទីគ័រការពារជំងឺកូវីដ១៩។

អ្នកស្រាវជ្រាវបាននិយាយថា ចំនួនអង់ទីគ័រនៅក្នុងទារកគឺមានភាពខុសប្លែកគ្នាហើយមានចំនួនខ្ពស់ជាងទារកអ្នកដែលម្តាយរបស់ពួកគេបានឆ្លងជំងឺជិតដល់ពេលសម្រាល។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវអះអាងថា ពួកគេតម្រូវឲ្យមានការត្រួតពិនិត្យបន្ថែមទៀតដើម្បីមើលថាតើអង់ទីគ័រនឹងថយចុះដែរឬក៏អត់នៅពេលទារកកាន់តែធំ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ បុគ្គលិកថែទាំសុខភាពម៉ាឡេស៊ី ១,៧៧១ នាក់ឆ្លងកូវីដ
ចុចអាន៖ អ្នកជំងឺកូវីដកូរ៉េខាងត្បូង ៦ នាក់ស្លាប់ ក្រោយរង់ចាំគ្រែមន្ទីរពេទ្យយូរពេក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


