ព័ត៌មានអន្ដរជាតិ
បាតុករថៃទាំងសងខាង កំពុងព្យាយាមទាញអាល្លឺម៉ង់ ចូលពាក់ព័ន្ធក្នុងវិបត្តិនយោបាយរបស់ខ្លួន
ក្រុមអាវលឿង ដែលគេស្គាល់ថាជាអ្នកស្មោះស្ម័គ្រនិងរបបរាជានិយមក្នុងប្រទេសថៃ បានចេញមុខតវ៉ាប្រឆាំងក្រុមបាតុករដែលកំពុងទាមទារលទ្ធិប្រជាធិបតេយ្យ ដោយនៅរសៀលថ្ងៃច័ន្ទនេះ ក្រុមអាវលឿង បានប្រមូលផ្តុំគ្នានៅពីមុខស្ថានទូតអាល្លឺម៉ង់ ប្រចាំទីក្រុងបាងកក។

អំឡុងពេលប្រមូលផ្តុំគ្នា ក្រុមអ្នកតវ៉ា បានស្រែកជូនពរស្តេចរបស់ខ្លួន និងកាន់បដាគាំទ្រដល់រាជានិយមដ៏មានឥទ្ធិពលរបស់ប្រទេស ហើយបានដាក់ញត្តិទៅស្ថានទូតអាល្លឺម៉ង់ទៀតផង។
លោក Nititorn Lumlua មានមុខរបរជាមេធាវី បានអំពាវនាវឲ្យពលរដ្ឋប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតអាល្លឺម៉ង់ ដោយសង្ឃឹមថា អាជ្ញាធរប្រទេសអឺរ៉ុបមួយនេះ អាចទទួលបានព័ត៌មានត្រឹមត្រូវពីស្ថានភាពនយោបាយក្នុងប្រទេសថៃនៅពេលនេះ។
ដោយឡែក ក្រុមបាតុករដែលគេស្គាល់ថា ជាអ្នកប្រឆាំងរដ្ឋាភិបាលយោធាថៃ និងកំពុងទាមទារលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជាតិអាស៊ានមួយនេះ បានកំពុងមានចេតនាប្រមូលផ្តុំគ្នា ដង្ហែរក្បួនទៅកាន់ស្ថានទូតបរទេសក្នុងប្រទេសថៃដូចគ្នា។
ក្រុមប្រឆាំងរដ្ឋាភិបាល និងប្រឆាំងការគ្រប់គ្រងអំណាចដោយស្តេចថៃ បានកំពុងមានចេតនាដាក់ញត្តិចូលស្ថានទូតអាល្លឺម៉ង់ ទាមទារឲ្យប្រទេសនេះវាយតម្លៃលើកំហុសរបស់ស្តេច Vajiralongkorn ដោយទោសបាន ព្រះអង្គបានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសអាល្លឺម៉ង់ តាមរយៈការប្រើប្រាស់អំណាចក្សត្រលើទឹកដីអាល្លឺម៉ង់៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
អត្ថបទពាក់ព័ន្ធ៖
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


