ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ៖ បទចម្រៀង “ឥន្ទធនូសម្រាប់ថ្ងៃស្អែក” ឆ្លុះបញ្ចាំងពីតថភាពពិតរបស់កម្ពុជា
លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងថា បទចម្រៀង “ឥន្ទធនូសម្រាប់ថ្ងៃស្អែក” ដែលទើបតែទទួលបាននេះ ពិតជាឆ្លុះ បញ្ចាំងពីតថភាពពិតនៃប្រទេសកម្ពុជានៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និងការផ្លាស់ប្តូរបន្តិចម្តងៗចំពោះការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជនរវាងប្រទេសយើងទាំងពីរ។

លោកស្រីជឿជាក់ថា ប្រជាជនកម្ពុជាជាច្រើនក៏នឹងមានការរំជួលចិត្តយ៉ាងខ្លាំងចំពោះបទចម្រៀងដ៏អស្ចារ្យមួយនេះ ដែលនឹងជួយលើកកម្ពស់ចំណងមិត្តភាពដ៏យូរ អង្វែងរវាងប្រជាជនកម្ពុជា និងជប៉ុនផងដែរ។

ការលើកឡើងរបស់លោកស្រី ទួត បញ្ញា បានធ្វើឡើងនៅក្នុងពិធីប្រគល់-ទទួលបទចំរៀង “ឥន្ទធនូសម្រាប់ថ្ងៃស្អែក” នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្រសួងការបរទេស។
លោកស្រីអះអាងថា យើងមានមោទនភាព ដែលបានឃើញពីថាមវន្តនៃការរីកលូតលាស់ទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ ការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាតាមរយៈកម្រិតផ្សេងៗ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែខ្ពស់មួយកម្រិតទៀត ខណៈពេលដែលកម្ពុជា និងជប៉ុនគ្រោងនឹងប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។

លោកស្រី ទួត បញ្ញា អះអាងទៀតថា បទចម្រៀងរបស់លោកស្រី មីណាមីណុ យ៉ូកុ ដែលមានចំណងជើងថា “ឥន្ទធនូសម្រាប់ថ្ងៃស្អែក” ជាបទចម្រៀង ដែលបានចាក់ចំបេះដូងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅ ពេលដែលបទចំរៀងនេះត្រូវបានបង្ហាញជូនសម្តេចតេជោ នៅក្នុងពិធីពិសារអាហារពេលល្ងាច ដែលរៀបចំដោយឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នៅទីក្រុង Kumamoto ប្រទេសជប៉ុន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅអាស៊ី-ប៉ាស៊ីហ្វិក។
លោកស្រីបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះឯកអគ្គរដ្ឋទូត និងសហការីដែលបានខិតខំប្រឹងប្រែង ដើម្បីទទួលបានសិទ្ធិចម្លងបទចម្រៀងនេះ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ