ព័ត៌មានអន្ដរជាតិ
Breaking News! ថៃរកឃើញករណីឆ្លងកូវីដថ្មីជាង ៥០០ ករណីក្នុងមួយថ្ងៃ
ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាង ៥០០ ករណីក្នុងចំណោមពលករចំណាកស្រុកនៅកណ្តាលនៃឧស្សាហកម្មអាហារសមុទ្ររបស់ខ្លួនកាលពីថ្ងៃសៅរ៍ ទី ១៩ ខែធ្នូ ដែលជាការកើនឡើងដ៏ធំបំផុតមួយក្នុងរយៈពេលមួយថ្ងៃនៅក្នុងប្រទេសដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺនេះអស់ជាច្រើនខែ ។
ការផ្ទុះឡើងនេះបានលេចចេញនៅក្នុងខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីនៃទីក្រុងបាងកកដែលមានករណីឆ្លងចំនួន ៤ ករណីនៅផ្សារបង្គាមួយកាលពីថ្ងៃសុក្រ ។ ករណីដំបូងគឺស្ត្រីអាយុ ៦៧ ឆ្នាំជាអាជីវករលក់ដូរនៅផ្សារនោះ ។

អគ្គនាយកនៃនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងលោក Opas Karnkawinpong បានប្រាប់សន្និសីទសារព័ត៌មានថា ករណីថ្មីចំនួន ៥១៦ ករណីត្រូវបានរកឃើញ បន្ទាប់ពីការធ្វើតេស្ដដែលរួមមានកម្មករចំណាកស្រុកចំនួន ១,១៩២ នាក់ ។ លោកបានបន្តថាជាង ៩០ ភាគរយមិនបង្ហាញរោគសញ្ញា ។
សរុបមកមានករណីថ្មីជាង ៥៥០ ករណីត្រូវបានគេរាយការណ៍កាលពីថ្ងៃសៅរ៍ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់ទៅជាង ៤,៨០០ ករណី ខណៈមនុស្ស ៦០ នាក់បានស្លាប់នៅក្នុងប្រទេសដែលមានប្រជាជន ៧០ លាននាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ប្រកាសបើកទទួលភ្ញៀវទេសចរមិនបានប៉ុន្មានផង ថៃរកឃើញករណីឆ្លងកូវីដក្នុងសហគមន៍
ចុចអាន ៖ ក្រោយធ្លាក់សេដ្ឋកិច្ចខ្លាំង ថៃបន្ថយការរឹតត្បិតការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរមកពីប្រទេសជាង ៥០
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


