កីឡា
កីឡាករព្រះខ័នរាជស្វាយរៀង ២ រូប បង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមជម្រើសជាតិកម្ពុជា ឈុតធំ យប់មិញ
សមាជិករបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ២ រូប កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមជម្រើសជាតិកម្ពុជាឈុតធំ ក្នុងជំនួបមិត្តភាពអន្តរជាតិ ជាមួយទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ព្រះខ័នរាជស្វាយរៀង មានកីឡាករចំនួន ៤ រូបក្នុងបញ្ជីកីឡាករ ២៣ នាក់ចុងក្រោយ ក្នុងនោះរួមមានប្រធានក្រុម សឿយ វិសាល, អ៊ាន ពិសី, ឡុង ភារ៉ាត និង ជូ ស៊ីនទី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កីឡាករ ឡុង ភារ៉ាត ជាមួយ នឹង ជូ ស៊ីនទី បានឱកាសបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមជម្រើសជាតិកម្ពុជា ឈុតធំ ចាប់តាំងពីពីពួកគេធ្លាប់បានចូលរួមជាមួយក្រុមជម្រើសជាតិមក។

ឡុង ភារ៉ាត យប់មិញបានបង្ហាញខ្លួនក្នុងជម្រើស ១១ នាក់ដំបូង និងបង្ហាញខ្លួនបាន ៧២ នាទី ខណៈជូ ស៊ីនទី ដែលប្ដូរចូលជំនួស ឡុង ភារ៉ាត ផ្ទាល់តែម្ដងនោះ គឺបង្ហាញខ្លួនបាន ១៨ នាទីផងដែរ។

គួររំឮកដែរថា ភារ៉ាត់ ជាប់ជម្រើសជាតិកម្ពុជា ចុងក្រោយបង្អស់ក្នុងឆ្នាំ ២០១៩ កាលនោះគេពុំមានឱកាសបង្ហាញខ្លួននោះទេ។ ដោយឡែក ជូ ស៊ីនទី ទើបតែជាប់ជម្រើសជាតិឈុតធំលើកដំបូងក្នុងពេលប្រកួតមិត្តភាពអន្តរជាតិលើកនេះ។
បញ្ជាក់ថា ពួកគេទាំងពីរក៏បន្តមានឈ្មោះទៅប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌាផងដែរ ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២ ០២២ ខាងមុខ៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


