ជីវិតកម្សាន្ដ
ឆន សុវណ្ណារាជ បកស្រាយទៅកាន់អ្នកគាំទ្រក្រោយមានការយល់ច្រឡំលើរឿងនេះ
ភ្នំពេញ ៖ គេកត់សម្គាល់ឃើញថា អំឡុងពេលប៉ុន្មានថ្ងៃនេះសម្លេងនៃការរិះគន់លើតារាចម្រៀងឆន សុវណ្ណារាជ គឺបានកើនឡើងដោយឥតឈប់ឈរប្រៀបដូចជាទឹកបាក់ទំនប់បន្ទាប់ពីលោកបង្ហោះសារមួយចំពេលដែលកាលៈទេសៈមិនអំណោយផលពោលគឺកើតឡើងព្រមគ្នាជាមួយរឿងឆ្លើយNOចំពោះ បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ។

ដោយសារតែខ្លឹមសារនៃការបង្ហោះរបស់លោក ឆន សុវណ្ណារាជ នេះហើយទើបភ្លាមៗនោះហាក់កើនកំដៅខ្លាំងឡើងថែមទៀតក្រោយហេតុផលថាតារាប្រុសរូបនេះមានចេតនារិះគន់វាយបកទៅកាន់មហាជននិងអ្នកគាំទ្រខ្លួន។ ប៉ុន្តែយ៉ាងណាមិញលោកឆន សុវណ្ណារាជ ក៏បានធ្វើការបកស្រាយទៅមហាជនវិញថា លោកមិនមានបំណងណាមួយដើម្បីរិះគន់ឬចង់វាយប្រហារសំដៅលើអ្នកគាំទ្រលោកទេ។

លោក ឆន សុវណ្ណារាជ ធ្វើការបកស្រាយតាមរយៈការខំមិនក្រោមផុសភ្លាមៗនោះថា«ជូនដល់មនុស្សជាទីស្រលាញ់ខ្ញុំតែងតែសរសេរពាក្យនេះរហូតរឿងខួរក្បាលខ្ញុំមិនមែនធុងសំរាមតាមសង្ឃដីការបស់លោកគ្រូ គូ សុភាពមិនមែនថាឲ្យបងប្អូនទេ សរសេរមករហូតហើយការសរសេរមួយនេះគឺចង់ប្រាប់ពីហេតុផលដែលខ្ញុំឡាយសុខៗក៏បាត់ខ្លួន ដោយសារចាញ់ក្លិនធុរេនម្តេចក៏បានជាទៅថាខ្ញុំថាឲ្យបងប្អូនទៅវិញសូមមេត្តាយល់ក្នុងផ្លូវល្អផង»។

ដោយឡែកក្រោយពេលការបង្ហោះសារនោះគឺប៉ុន្មានម៉ោងក្រោយមកទៀតស្រាប់តែគេឃើញលោកឆន សុវណ្ណរាជ ក៏បានសម្រេចលុបសារនេះចោលវិញហើយចេញឡាយវីដេអូធ្វើការបកស្រាយថាការលុបនេះដោយសារតែកុំឲ្យមានការយល់ច្រឡំបន្ថែមទៀតលើរូបលោកដោយសារកន្លងមកលោកតែងតែប្រើប្រាស់ពាក្យនេះហើយទុកថាជាថ្ងៃមិនល្អរបស់លោកទៅចុះ។ ម្យ៉ាងទៀតលោកថាបើសិនលោកធ្វើខុសគឺសូមទោសមហាជន។

ទាក់ទងនឹងការប្រឡងកម្មវិធីCambodian Idol តារាចម្រៀងលោក ឆន សុវណ្ណារាជ បានបញ្ជាក់ថាលោកសូមមិនធ្វើការបកស្រាយអ្វីទាំងអស់ហើយ សម្រាប់ការរិះគន់ចំពោះការសម្រេចចិត្តរបស់លោកទៅលើបេក្ខជន ទុំ សុវត្ថិ ក៏លោកមិនធ្វើការបកស្រាយអ្វីនោះទេ ព្រោះលោកគឺជាមនុស្សសាធារណៈដូច្នេះមហាជនមានសិទ្ធិរិះគន់ ប៉ុន្តែលោកមិនធ្វើការនិយាយពាក់ព័ន្ធនឹងការសម្រេចចិត្តនេះទេ។
លោកថា រឿងដែលលោកធ្វើការបកស្រាយនោះ គឺពាក់ព័ន្ធនឹងការបង្ហោះសាររបស់លោកគឺគ្មានចេតនាថាឲ្យបងប្អូនអ្នកគាំទ្រនោះទេ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


