ជីវិតកម្សាន្ដ
តារាភេទទី ៣ បើករថយន្តបុកម៉ូតូ ព្យាយាមបើករត់គេចទាំងម៉ូតូជាប់ក្រោមរថយន្ត
តារាសម្តែងភេទទី៣ល្បីក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលត្រូវបានគេស្គាល់ស្ថិតក្នុងក្រុម Pey pey dy បានបើករថយន្តក្នុងល្បឿនយ៉ាងលឿនទៅបុកជាមួយម៉ូតូ ១ គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ ហើយព្យាយាមបើករត់គេចទាំងម៉ូតូជាប់ក្រោមរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣ទៀបភ្លឺឈានចូលថ្ងៃទី ០៤ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់វាល់វង្សខណ្ឌ៧មករា រាជធានីភ្នំពេញ។


បើតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាសម្ដែងក្នុងក្រុម Pey pey dy ឈ្មោះ ហ័ង បានបើករថយន្ត Mazda6 មួយគ្រឿងក្នុងល្បឿនលឿន រួចក៏ជ្រុលចង្កូតទៅបុកជាមួយម៉ូតូឌ្រីមសង់ C125 បណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។
ប្រភពបន្តថា ក្រោយបង្កហេតុរថយន្តតារាហ្វេសប៊ុកភេទទី៣រូបនេះ មិនបានឈប់ដើម្បីទទួលខុសត្រូវទេផ្ទុយទៅវិញគឺបានព្យាយាមបើករត់គេចទាំងម៉ូតូជាប់ក្រោមរថយន្ត តាំងពីពេទ្យសម្ភពក្រុងរហូតមកដល់ស្តុបអាងទឹកអូឡាំពិចទើបរថយន្តទៅមុខលែងរួចហើយក៏ត្រូវបានសមត្ថកិច្ចតាមឃាត់ទាំងរថយន្តនិងអ្នកបើកបរដែលជាតារាភេទទី៣នេះតែម្តង។

ប្រភពបានបន្ថែមថា តារាភេទទី៣ឈ្មោះហ័ងគឺបើកបរស្ថិតក្នុងស្ថានភាពស្រវឹងផងដែរ ខណ:សាមីខ្លួនក៏បានផ្តល់សម្ភាសន៍ប្រាប់ក្រុមអ្នកសាព័ត៌មានដែរមុនពេលកើតហេតុខ្លួនបានចូលទៅផឹកស៊ីជួបជុំមិត្តភក្តិនៅក្នុងក្លឹបមួយផងដែរ
ជនបង្កភេទទី៣រូបនេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅខណ្ឌ៧មករាទាំងយប់ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ