សេដ្ឋកិច្ច
បានរៀនវគ្គបច្ចេកទេស កសិករពីរនាក់បងប្អូន អះអាងឆ្នាំនេះ មៀនប៉ៃលិនមិនពិបាករឿងទីផ្សារ
ប្រជាកសិករដែលប្រកបរបរដាំដំណាំមៀនប៉ៃលិន “តាង៉ែន” ពីរនាក់បងប្អូនសម្តែងក្តីរីករាយ ខណៈឆ្នាំនេះមៀនប៉ៃលិនដែលពួកគេដាំដុះ អាចហុចផលបានច្រើនជាងឆ្នាំកន្លងទៅ ស្របតាមទីផ្សារក៏ល្អប្រសើរផងដែរ។ នេះបើតាមកសិករឈ្មោះ យុឹម ប៊ុនថេន និងឈ្មោះ យុឹម ប៊ុនលៀង រស់នៅភូមិកណ្តាល ឃុំត្រាង ស្រុកំរៀង ខេត្តបាត់ដំបងជាម្ចាស់ចំការបានផ្តល់បទសម្ភាស់ជាមួយកម្ពុជាថ្មី។

កសិករទាំអ ២ នាក់បងប្អូនបានឲ្យដឹងថា ឆ្នាំនេះពួកលោកដាំលើដីជួលពីអ្នកភូមិបានប្រហែល ៤ ពាន់ដើម ហើយទិន្នផលអាចកើនជាងឆ្នាំមុន បើទោះបីឆ្នាំមុនជួបផលលំបាករឿងទីផ្សារបន្តិចក៏ដោយ។
កាលពីឆ្នាំមុន រាជរដ្ឋាភិបាលបានចុះជួយទិញក៏ដោយចុះ តែពួកលោកមានជំនឿយ៉ាងម៉ុតមាំថា នៅឆ្នាំនេះតាមរយ:ការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាល ដែលបានខិតខំរកទីផ្សារជូនដល់ប្រជាកសិករប្រកបរបរដាំដំណាំមួយនេះ ចៀសវាងដើរតាមគន្លងទីផ្សារកាលពី១ឆ្នាំកន្លងទៅ។
លោកយុឹម ប៊ុនលៀង បានអះអាងថា ទិន្នផលផ្លែមៀនប៉ៃលិនរបស់លោកទាំង២នាក់បងប្អូនឆ្នាំនេះ ល្អប្រសើរជាងឆ្នាំមុនហើយទីផ្សារក៏មិនសូវបារម្មណ៍នោះដែរ អាចនាំត្រង់ទៅប្រទេសចិនបានតាមរយ:ក្រុមហ៊ុន។
កសិកររូបនេះបន្តថា កន្លងទៅមានរៀបចំវគ្គបណ្តុះបណ្តាលវគ្គខ្លី សម្រាប់ប្រកបរបរកសិកម្មមួយនេះឲ្យមានប្រសិទ្ធិភាពនិងស្តង់ដាល្អស្របតាមតម្រូវការទីផ្សារក្រៅប្រទេស តាមរយ:ម្ចាស់ចម្ការត្រូវមានវិញ្ញាបនបត្រទទួលស្គាល់ពីមន្ទីរស្ថាប័នជំនាញ។ ការសិក្សាវគ្គខ្លីនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ សម្រាប់ប្រជាកសិករគ្រប់រូបដែលប្រកបមុខរបរកសិកម្ម ដើម្បីឲ្យបានទិន្នផលល្អស្របតាមតម្រូវការទីផ្សារក្រៅប្រទេស។

លោកបន្តថា វគ្គសិក្សានេះជាឱកាសមាសប្រាក់ដែលទាមទារឲ្យប្រជាកសិករផ្សេងៗ គួរចូលរួមឲ្យបានទាំងអស់គ្នា បើមិនដូច្នោះទេក្រុមហ៊ុនមិនទទួលទិញនិងនាំចេញទៅទីផ្សារក្រៅប្រទេស ហើយជាលទ្ធផលប្រាកដជាប្រជាកសិករជួបផលលំបាកសម្រាប់ទីផ្សារមិនខានឡើយ។
បើតាមកសិកររូបនេះ ឆ្នាំនេះមានក្រុមហ៊ុនរង់ចាំទទួលជាស្រេច ហើយសម្រាប់ចម្ការរបស់លោកក្រុមហ៊ុនចិននឹងចុះពិនិត្យជាក់ស្តែងដល់ចម្ការ ដើម្បីធ្វើកុងត្រាកក់លុយតែម្តង ហើយរឿងបច្ចេកទេសវេចខ្ចប់នៅលើក្រុមហ៊ុនជាអ្នកអនុវត្តតាមស្តង់ដារបស់ក្រុមហ៊ុនក្នុងការនាំចេញទៅប្រទេសចិន។ ដំណឹងនេះធ្វើឲ្យពួកលោកទាំងពីរកាន់តែមានទឹកចិត្តក្នុងការប្រកបរបរមួយនេះ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារក្នុងស្រុកដោយមិនធ្វើសំណាកស្រុកទាំងប្រថុយប្រថាននោះទេ។
ស្របជាមួយការលើកឡើងរបស់ប្រជាកសិករខាងលើនេះ លោក ឈឹម វិច្ឆរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យកម្ពុជាថ្មីដឹងយ៉ាងដូច្នេះដែរថា ពាក់ព័ន្ធនិងការវេចខ្ចប់ វាពិតជាមានតម្លៃធំណាស់ ក្នុងការនាំចេញទៅលើទីផ្សារក្រៅប្រទេស។ ចឹងហើយការវេចខ្ចប់ ទាមទាឲ្យមានអនាម័យល្អកុំឲ្យមានមេរោគឬសត្វល្អិតគឺជាការចាំបាច់ណាស់សម្រាប់នាំចេញទៅប្រទេសចិន។

ប្រធានមន្ទីរកសិកម្មរូបនេះបានបន្តថា កន្លងទៅអគ្គរដ្ឋបាលគយសាធារណរដ្ឋចិន ក៏ដូចជាស្ថានទូតចិនប្រចាំកម្ពុជាបានចុះពិនិត្យជាក់ស្តែងក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបងក្នុងស្រុកបាណន់ ហើយខាងភាគីក្រុមហ៊ុនចិនក៏គាំទ្រនិងផ្តល់យោបល់ពាក់ព័ន្ធបច្ចេកទេសសាងសង់កន្លែងស្តុក និងវេចខ្ចប់ប្រកបដោយអនាម័យល្អដើម្បីនាំចេញទៅប្រទេសចិន។
ការលើកឡើងពីលោកប្រធានមន្ទីរកសិកម្មខេត្ត ស្របពេលកន្លងទៅលោក សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងក្នុងកិច្ចប្រជុំមួយថា ខេត្តបាត់ដំបងពិតជាមានផលិតផលនានាយ៉ាងសំបូរបែប ប៉ុន្តែការវេចខ្ចប់នៅមានកម្រិតនៅឡើយ ត្រូវតែពង្រឹងផ្នែកបច្ចេកទេសបន្ថែមទៀតដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេសឲ្យមានទំហំធំ។
ពាក់ព័ន្ធដំណាំមៀនប៉ៃលិន”តាង៉ែន”ដែលប្រជាកសិករដាំដុះក្នុងខេត្តបាត់ដំបងសម្រាប់ឆ្នាំ២០២២នេះ លោក ហេង សិទ្ធ នាយការិយាល័យផែនការនៃមន្ទីរកសិកម្មខេត្តប្រាប់ថា នៅមិនទាន់ដឹងចំនួននៅឡើយនោះទេថា តើប្រជាកសិករ ក្នុងខេត្ត បាត់ដំបង នាពេលបច្ចុប្បន្ននេះ បានដាំដំណាំមៀនប៉ៃលិន”តាង៉ែន”លើទំហំដី បានប៉ុន្មានហិកតា បើធៀបឆ្នាំកន្លងទៅគិតត្រឹមពេលនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


