ព័ត៌មានជាតិ
គណៈកម្មាធិការបុណ្យជាតិ ណែនាំរៀបចំពិធីបុណ្យចម្រើនព្រះជន្ម សម្តេចម៉ែ ឱ្យស្របព្រះរាជប្បវេណី
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំឱ្យក្រសួងស្ថាប័នចាត់តាំង រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ហ្លួងម៉ែ គម្រប់ព្រះជន្ម ៨៦ យាង ចូល ៨៧ ព្រះវស្សា ឱ្យស្របទៅនឹងព្រះរាជប្បវេណីដើម្បីជាការតបស្នងព្រះម ហាករុណាទិគុណដ៏ធំធេងដែលព្រះអង្គបានលះបង់ ដើម្បីជាតិមាតុភូមិនិងប្រជារាស្រ្ត។

យោងតាមសចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលទើបទទួលបាននៅថ្ងៃទី០៧ ចឬមិថុនានេះ បានឱ្យដឹងថា ត្រូវចាត់តាំងរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ហ្លួងម៉ែ គម្រប់ព្រះជន្ម ៨៦ យាង ចូល ៨៧ ព្រះវស្សា ដើម្បីចូលរួមអបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លែងថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ផង និងដើម្បីសម្តែងនូវកតញ្ញូតាធម៌ តបស្នងព្រះមហាករុណាទិគុណដ៏ធំធេង ដែលព្រះអង្គបានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ ពិសេសលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ច សុខុមាលភាពទូទៅ។
ដើម្បីញាំងឱ្យការរៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែប្រព្រឹត្តទៅស្របតាមព្រះរាជប្បវេណីពីបុរាណ គណៈកម្មា ធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំដល់ គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រប់វត្តអារាម ក្រុមហ៊ុន រោងចក្រ សហគ្រាសត្រូវ រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដោយមានតុបតែងលម្អដោយភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ សារលិខិតថ្វាយព្រះពរ និងលើក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យ ស្លោក អរបររសាទរ ឱ្យបានគ្រប់អង្គភាព និងលំនៅដ្ឋាន។

រីឯក្រសួងព័ត៌មាន ក៏ត្រូវចាត់ចែងឱ្យបណ្តាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីព្រះរាជសកម្មភាព និងស្នាព្រះហស្ត របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានបម្រើប្រទេសជាតិ និងប្រជារាស្ត្រ ឱ្យបានទូលំទូលាយ។
ចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ត្រូវផលិតកម្មវិធីប្រគំតន្ត្រីបុរាណ សម័យផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ហើយនៅយប់ថ្ងៃទី១៨ ខែមិថុនានេះ ក៏នឹងមានចាត់ចែងអុជកាំជ្រួច ដើម្បីអបអរសាទរ ទិវាដ៏ឧត្តុង្គឧត្តមនេះផងដែរ។
សូមបញ្ជាក់ថា ឆ្នាំនេះព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម វស្សាថ្វាយ សម្ដេចព្រះមហាក្សត្រី នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១១ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


