ព័ត៌មានអន្ដរជាតិ
បើស្អែកនេះ ថៃនៅតែឆ្លងច្រើនរយនាក់ទៀត ខេត្តជាច្រើននឹងត្រូវបិទទ្វារមិនឲ្យចេញចូលទៀតឡើយ
ក្រសួងសុខាភិបាលថៃ នៅរសៀលថ្ងៃច័ន្ទនេះ បានស្នើឲ្យរៀបចំការណែនាំច្បាស់លាស់មួយសម្រាប់បិទខេត្តជាច្រើនទូទាំងប្រទេស បើសិនជាស្ថានភាពរាតត្បាតកូវីដ ១៩ នៅតែផ្ទុះខ្លាំងទៀតនោះ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលជំងឺកូវីដ ១៩ បាននិយាយថា ចំណាត់ការនេះធ្វើឡើងក្រោយមានការស្នើពីសំណាក់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា អំឡុងពេលចូលរួមកិច្ចប្រជុំបន្ទាន់មួយនៅឯវិមានរដ្ឋាភិបាល។
អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ លោក Nattaphon Narkphanit និងមន្ត្រីជាន់ខ្ពស់ថៃជាច្រើន សុទ្ធតែបានចូលរួមក្នុងកិច្ចប្រជុំនេះ ដោយលោក ប្រាយុទ្ធ បានលើកឡើង រដ្ឋាភិបាលមិនមែនចង់បិទខេត្តត្រឹមតែមួយនោះឡើយ គឺអាចនឹងបិទខេត្តទាំងអស់ទូទាំងប្រទេស បើសិនជាស្ថិតក្នុងករណីចាំបាច់។
ទោះជាយ៉ាងណា លោក Taweesilp និយាយថា អ្វីៗគ្រាន់ជាការត្រៀមខ្លួនប៉ុណ្ណោះ ព្រោះករណីឆ្លងរាតត្បាតជាច្រើនរយនាក់នៅផ្សារគ្រឿងសមុទ្រក្នុងខេត្ត Samut Sakhon កំពុងធ្វើឲ្យមានការព្រួយបារម្ភខ្លាំង អាចនឹងរាតត្បាតទៅកាន់បណ្តាខេត្តផ្សេងៗទៀត ពិសេសក្រុងបាងកក ដែលនៅជិតខេត្ត Samut Sakhon ជាងគេ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


