សន្តិសុខសង្គម
អាវុធហត្ថខេត្តតាកែវ បង្ក្រាបដំណាំកញ្ឆាពីរទីតាំង នៅជួរភ្នំបាយ៉ង់កោ
កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការសម្របសម្រួលពីតុលាការ ចុះបង្ក្រាបសាជាថ្មីនូវទីតាំងដាំកញ្ឆាដុះស្លែរាប់ឆ្នាំមកហើយ នៅជួរភ្នំបាយ៉ង់កោ ស្រុកគិរីវង់ ខេត្តតាកែវ ។
ប្រតិបត្តិការនេះ ធ្វើឡើងរយៈពេញមួយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ និងលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ផងដែរ ។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ថ្លែងថា សមត្ថកិច្ចនឹងប្រឹងប្រែងបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីកំណត់មុខសញ្ញាជនល្មើសដែលលួចកាប់ទន្រ្ទាន់ដីព្រៃ ដើម្បីធ្វើការដាំដុះដំណាំកញ្ឆាខុសច្បាប់ នៅជួរភ្នំបាយ៉ង់កោឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់ឱ្យខានតែបាន។

សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបង្រ្កាបបានដំណាំកញ្ឆាចំនួន២កន្លែង ទី១ នៅត្រង់ចំណុចខាងកាប់ថ្មជ្រោះទួងទូង ភូមិស្លា ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ ដោយកាប់បំផ្លាញកញ្ឆាស្រស់ចោលចំនួន ៥៣៦០ដើម ផ្ទៃដី ២៥៩ម៉ែត្រការេ ស្មើចំនួន ៦ទីតាំង និងអាងស្តុបទឹកចំនួន ៤កន្លែង ។ ទី២ នៅត្រង់ចំណុចភ្នំថ្មត្រួត ស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ ដោយកាប់បំផ្លាញកញ្ឆាស្រស់ចោលចំនួន ២៩៨៩ដើម ស្មើ ៦ទីតាំង ផ្ទៃដី១១០០ ម៉ែត្រការេ និងអាងស្តុកទឹក ចំនួន ៣។ ក្រោយពីកាប់បំផ្លាញរួចកម្លាំងសមត្ថកិច្ចបានដុតបំផ្លាញចោលនៅនឹងកន្លែងទីតាំងនេះតែម្តង ។

ជុំវិញការចុះបង្រ្កាបដំណាំកញ្ឆាខុសច្បាប់នេះដែរ ប្រជាពលរដ្ឋខ្លះក៏បានសម្ដែងការងឿងឆ្ងល់ថា «ហេតុអ្វីបានជាក្រុមជនខិលខូចនោះ តែងតែលួចធ្វើការដាំដុះបានដោយសុវត្ថិភាពបែបនេះ ដោយកើតមានរាប់សិបឆ្នាំមកហើយ ដោយគ្មានសមត្ថកិច្ច ឬ អាជ្ញាធរ ចាប់បានអ្នកដាំដុះបានម្ដងណាឡើយ» ៕
អត្ថបទ៖ រ៉ាវុទ្ធ





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន