Connect with us

ព័ត៌មានអន្ដរជាតិ

G7 ប្តេជ្ញានៅជាមួយអ៊ុយក្រែន រហូតដល់ទីបញ្ចប់

បានផុស

នៅ

នៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលក្នុងប្រទេសអាល្លឺម៉ង់ មេដឹកនាំនៃក្រុមប្រទេសអ្នកមានបំផុតទាំងប្រាំពីររបស់ពិភពលោក បានសន្យាថានឹងគាំទ្រអ៊ុយក្រែនរហូតដល់ទីបញ្ចប់។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ G7 ក៏​បាន​និយាយ​ដែរ​ថា រុស្ស៊ី​ត្រូវតែ​បញ្ឈប់​ការ​រារាំង​ស្បៀងអាហារ​មិន​ឲ្យ​ចាកចេញ​ពី​កំពង់ផែ​របស់​អ៊ុយក្រែន។

ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលតាមរយៈ Video-Link ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវសុំអាវុធធុនធ្ងន់បន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច។

មេដឹកនាំ G7 កំពុងស្ថិតក្រោមសម្ពាធ ឲ្យមានការរួបរួមគ្នាក្នុងវិធីសាស្រ្តរបស់ពួកគេ ប្រឆាំងនឹងការលុកលុយកាន់តែខ្លាំងរបស់រុស្ស៊ី។

មេដឹកនាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់មួយកាលពីថ្ងៃចន្ទទី២៧ខែមិថុនាថា “យើងនឹងបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ មនុស្សធម៌ យោធា និងការទូត ហើយឈរជាមួយអ៊ុយក្រែនឲ្យបានយូរតាមដែលពួកគេត្រូវការ។ យើង​នៅ​តែ​តក់ស្លុត​ ​និង​បន្ត​ថ្កោលទោស​សង្គ្រាម​ឃោរឃៅ គ្មានហេតុផល អយុត្តិធម៌ និង​ខុសច្បាប់​ប្រឆាំង​នឹង​អ៊ុយក្រែន ពីសំណាក់​រុស្ស៊ី និងមាន​ជំនួយ​ដោយ​បេឡារុស”។

មេដឹកនាំ G7 មានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងអាមេរិក បានចូលរួមក្នុងជំនួបកំពូលនៅរដ្ឋបាវ៉ារៀ នៃប្រទេសអាល្លឺម៉ង់។

កិច្ចពិភាក្សាកម្រិតខ្ពស់នេះ ត្រូវបានធ្វើឡើងចំពេល កងកម្លាំងរុស្ស៊ី បង្កើនការវាយប្រហាររបស់ពួកគេលើប្រទេសអ៊ុយក្រែន។

ក្នុងការវាយប្រហារចុងក្រោយបំផុត រុស្ស៊ី បានបាញ់មីស៊ីលដាក់ផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Kremenchuk ដោយសម្លាប់មនុស្សចំនួន១៦នាក់ និងជិត៦០នាក់រងរបួស។ អ៊ុយក្រែនប៉ាន់ស្មានថា មានមនុស្សប្រហែល១០០០នាក់ ស្ថិតក្នុងផ្សារទំនើប ពេលរុស្ស៊ីវាយប្រហារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ផ្សារទំនើបអ៊ុយក្រែន មានមនុស្ស ១០០០នាក់ រងការវាយប្រហារដោយមីស៊ីលរុស្ស៊ី ខណៈ G7 ថ្កោលទោសខ្លាំងៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម