ព័ត៌មានអន្ដរជាតិ
ផ្សារទំនើបអ៊ុយក្រែន មានមនុស្ស ១០០០នាក់ រងការវាយប្រហារដោយមីស៊ីលរុស្ស៊ី ខណៈ G7 ថ្កោលទោសខ្លាំងៗ
មនុស្សចំនួន១៦នាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីល លើផ្សារទំនើបមួយក្នុងទីក្រុង Kremenchuk របស់ប្រទេសអ៊ុយក្រែន ដែលមានចម្ងាយប្រហែល ១៣០គីឡូម៉ែត្រពីតំបន់ដែលគ្រប់គ្រងដោយ រុស្ស៊ី។
លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ជនស៊ីវិលប្រហែល ១០០០ នាក់ត្រូវបានគេប៉ាន់ប្រមាណថា ស្ថិតនៅខាងក្នុងផ្សារទំនើបដ៏មមាញឹក ខណៈពេលមានការវាយប្រហារនៅម៉ោងប្រហែល ១៥:៥០ (ម៉ោងនៅអ៊ុយក្រែន)។
មនុស្សចំនួន៥៩នាក់ក៏រងរបួសផងដែរក្នុងការវាយប្រហារ ហើយមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង។
ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងមិនទាន់ឆ្លើយតបចំពោះរឿងនេះទេ។
មេដឹកនាំនៃក្រុមប្រទេសអ្នកមានបំផុត G7 ដែលកំពុងជួបប្រជុំនៅប្រទេសអាល្លឺម៉ង់ បានថ្កោលទោសការវាយប្រហារនេះថា “គួរឲ្យស្អប់ខ្ពើមបំផុត”។
មេដឹកនាំ G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា “ការវាយប្រហារមិនរើសមុខលើជនស៊ីវិលស្លូតត្រង់ គឺជាឧក្រិដ្ឋកម្មសង្គ្រាម”។
សេវាសង្គ្រោះបន្ទាន់រដ្ឋ អ៊ុយក្រែន ដែលបានផ្តល់ព័ត៌មានថ្មីៗអំពីចំនួនអ្នកស្លាប់ និងរបួស បាននិយាយថា អង្គភាពចំនួន ៥៧ បានចូលរួមក្នុងការពន្លត់អគ្គិភ័យ។
យោងតាមបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន, ផ្សារទំនើបនេះ ត្រូវបានវាយប្រហារដោយមីស៊ីល Kh-22 ដែលបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយធុន Tu-22M3។
គួរបញ្ជាក់ថា ទីក្រុង Kremenchuk ក្នុងខេត្ត Poltava គឺជាទីក្រុងឧស្សាហកម្មធំបំផុតមួយរបស់ប្រទេសអ៊ុយក្រែន ដែលមានប្រជាជនជិត ២២០ ០០០នាក់នៅក្នុងជំរឿនឆ្នាំ ២០២១។
នេះមិនមែនជាលើកទីមួយទេ ដែលទីក្រុងត្រូវបានវាយប្រហារដោយមីស៊ីល។ មានការវាយប្រហារមួយលើកនៅក្នុងខែមេសា និងកាលពី ១០ថ្ងៃមុននៅឯរោងចក្រចម្រាញ់ប្រេង ក្បែរនោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លើកដំបូងហើយ! អ៊ុយក្រែន ប្រើរ៉ុកកែតផ្តល់ដោយអាមេរិក បាញ់សម្លាប់កងទ័ពរុស្ស៊ី រាប់សិបនាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


