ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ ការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺត្រូវបន្តធ្វើជាបន្តបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា ការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺត្រូវបន្តធ្វើជាបន្តបន្ទាប់ នៅពេលណាមានបញ្ហាប្រព័ន្ធយុត្តិធម៌កើតឡើង។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងក្នុងវេទិកាពិភាក្សា ស្ដីពី “វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុតិ្តធម៌នៅកម្ពុជា” នាព្រឹកថ្ងៃទី ២៩ ខែមិថុនានេះថា ពាក្យថា យុត្តិធម៌ គឺជាពាក្យស្រួលនិយាយ ក៏ប៉ុន្តែពិបាកនឹងធ្វើ ដោយមនុស្សម្នាក់ៗ មានការយល់ខុសគ្នា ពាក់ព័ន្ធនឹងបញ្ហាយុត្តិធម៌នេះ។

លោក ជិន ម៉ាលីន បានថ្លែងបន្តថា អ្វីដែលរាជរដ្ឋាភិបាល ធ្វើក្នុងកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺធានា តែយុត្តិធម៌តាមផ្លូវច្បាប់តែប៉ុណ្ណោះ។ ក៏ប៉ុន្តែសម្រាប់យុត្តិធម៌ជាទូទៅ មានច្រើន អាចថា ជាយុត្តិធម៌តាមផ្លូវអារម្មណ៍ និងតាមផ្លូវមនោសញ្ចេតនា ជាដើម។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បានបញ្ជាក់បន្ថែមថា ក្នុងនាមជាស្ថាប័នរាជរដ្ឋាភិបាល គឺខិតខំធ្វើបែបណាធានាឲ្យបាននូវយុត្តិធម៌តាមផ្លូវច្បាប់ តែការធានានេះមិនមែនអាចធ្វើបានក្នុងពេលតែមួយថ្ងៃ ឬមួយយប់នោះទេ ពោលគឺត្រូវធ្វើជាបន្តបន្ទាប់។

លោក ជិន ម៉ាលីន បានបញ្ជាក់ទៀតថា «ចឹងហើយ បានជាមកដល់ពេលនេះ យើងនៅតែដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ហើយសួរថា បើសិនជាកែទម្រង់នេះដល់ពេលណាបានចប់ គឺយើងកែរហូត នៅពេល ណាមានបញ្ហាប្រព័ន្ធយុត្តិធម៌ យើងនៅតែកែ បើសិនមិនមានបញ្ហា ប្រហែលជាមិនចាំបាច់ត្រូវការកែទម្រង់ទេ»។
លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្ថែមទៀតថា «យើងទទួលស្គាល់ថា មានបញ្ហានៅក្នុងវិស័យយុត្តិធម៌ អញ្ចឹងហើយបានជាកម្មវិធីកែទម្រង់ច្បាប់ និងយុត្តិធម៌ យើងត្រូវតែដាក់ចេញ និងបន្តអនុវត្តតទៅជាដរាប ដើម្បីធ្វើឲ្យស្ថានភាពយុត្តិធម៌នេះ កាន់តែប្រសើរឡើង»។
លោកលើកឡើងទៀតថា ជាទិសដៅនៃកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នេះ គឺក្រសួងយុត្តិធម៌ បានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្ដចំនួនពីរ គឺទីមួយ. កំណែទម្រង់ច្បាប់ និងទីពីរ. កំណែទម្រង់តុលាការ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


