ព័ត៌មានអន្ដរជាតិ
អង់គ្លេសកំពុងស្វះស្វែងជាមួយបារាំង ស្វែងរកដំណោះស្រាយរឿងបិទព្រំដែន
រដ្ឋាភិបាលអង់គ្លេស និងបារាំង កំពុងធ្វើការរួមគ្នា ដើម្បីជួយស្រោចស្រង់ស្ថានការណ៍បិទព្រំដែនរវាងប្រទេសទាំងពីរឡើងវិញ ដោយសារវាជាផ្លូវពាណិជ្ជកម្មដ៏សំខាន់បំផុតទូទាំងតំបន់អឺរ៉ុប។

ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុខចក្រភពអង់គ្លេស បញ្ចប់សមាជិកភាពរបស់ខ្លួនចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនោះ បណ្តាប្រទេសជាច្រើនទូទាំងពិភពលោក បានប្រកាសបិទព្រំដែនជាមួយអង់គ្លេស ក្រោមហេតុផលភ័យខ្លាចនៃការបំប្លែងខ្លួនថ្មី នៃជំងឺកូវីដ ១៩ ដែលកំពុងឆ្លងជាចង្កោមក្នុងប្រទេសនេះ លើអ្នកបើកបររថយន្តទឹកទំនិញជាច្រើនរយនាក់ នៅឯភាគខាងត្បូងចក្រភពអង់គ្លេស។
ជាមួយគ្នានេះ បារាំងក៏បានបិទព្រំដែនជាមួយប្រទេសជិតខាងរបស់ខ្លួនដូចជា ទាំងអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ សុទ្ធតែមិនអាចចូលក្នុងទឹកដីបារាំងបាននោះឡើយ ហើយបើតាមលោក Clément Beaune រដ្ឋមន្ត្រីការបរទេសបារាំង ប្រឆាំងសហភាពអឺរ៉ុប បានប្រាប់ទូរទស្សន៍ BBC នៅថ្ងៃអង្គារ៍នេះថា រដ្ឋាភិបាលអង់គ្លេស និងបារាំង នឹងប្រាកដកិច្ចព្រមព្រៀងថ្មីមួយនៅថ្ងៃពុធស្អែកនេះ ដើម្បីចាប់ផ្តើមបើកជើងហោះហើររវាងប្រទេសទាំងពីរឡើងវិញ។
អ្វីដែលសំខាន់បំផុតរបស់អង់គ្លេសនៅពេលនេះ គឺការជាប់គាំងសេដ្ឋកិច្ច មិនទាន់ទៅណារួច ខណៈលោក Priti Patel រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអង់គ្លេស បានប្រាប់ទូរទស្សន៍ Sky News ថា រដ្ឋាភិបាល បានពិភាក្សាជាមួយភាគីបារាំងអស់រយៈពេល ២៤ម៉ោង ហើយកំពុងចរចាស្វែងរកដំណោះស្រាយ ព្រោះវាជារឿងប្រយោជន៍សងខាង។
ការរកឃើញវីរុសកូរ៉ូណាប្រភេទថ្មីមួយទៀតនេះ គឺប៉ុន្មានខែប៉ុណ្ណោះ មុនអង់គ្លេសរំពឹងចាក់វ៉ាក់សាំងឲ្យរួចរាល់ទូទាំងប្រទេស នាំឲ្យពិភពលោកកាន់តែភ័យស្លន់ស្លោរជាថ្មី ជាន់ពីលើជំងឺរាតត្បាតដែលបានសម្លាប់មនុស្សជាង ១,៧លាននាក់ ក្នុងនោះជាង ៦៧០០០នាក់ ជាជនជាតិអង់គ្លេស៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


