ព័ត៌មានអន្ដរជាតិ
ពូទីន ថា ទណ្ឌកម្មលោកខាងលិចកំពុងរុញ រុស្ស៊ី បង្រួបបង្រួមជាមួយ ប្រទេសសម្ព័ន្ធមិត្តមួយនេះ
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា “សម្ពាធនយោបាយ និងសង្គមដែលមិនធ្លាប់មានពីមុនមក” ពីលោកខាងលិច និងបណ្តុំនៃទណ្ឌកម្មដែលបានដាក់ បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន កំពុងជំរុញឲ្យបេឡារុសធ្វើសមាហរណកម្មកាន់តែលឿនជាមួយរុស្ស៊ី ។
មេដឹកនាំរុស្ស៊ីវ័យ ៦៩ ឆ្នាំរូបនេះបានប្រាប់វេទិកាមួយកាលពីថ្ងៃសុក្រថា “សម្ពាធកំពុងជំរុញឲ្យយើងបង្កើនល្បឿនដំណើរការបង្រួបបង្រួមជាមួយបេឡារុស ហើយវានឹងត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយការខូចខាតពីទណ្ឌកម្មខុសច្បាប់ ធ្វើជាម្ចាស់នៃទិន្នផលផលិតផលដែលត្រូវការ អភិវឌ្ឍសមត្ថភាពថ្មី ក៏ដូចជាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត” ។
សម្ព័ន្ធមិត្តទាំងពីរដែលមានព្រំប្រទល់ជាប់ជាមួយអ៊ុយក្រែន បាននិងកំពុងធ្វើសមាហរណកម្មគ្រប់ទម្រង់ ចាប់តាំងពីការចុះហត្ថលេខាលើសន្ធិសញ្ញាឆ្នាំ ១៩៩៧ សំដៅពង្រឹងទំនាក់ទំនងដែលតានតឹងក្រោយការរំលាយសហភាពសូវៀត ។
ទន្ទឹមនោះកាលពីថ្ងៃអាទិត្យ ខណៈដែលលោកប្រធានាធិបតី Alexander Lukashenko បានធ្វើទស្សនកិច្ចនៅទីក្រុង Saint Petersburg លោក ពូទីន បាននិយាយថា រុស្ស៊ីនឹងដាក់ពង្រាយកាំជ្រួចដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុសក្នុងពេលឆាប់ៗនេះ ។
ចំណុចសំខាន់មួយទៀតនោះគឺកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំនេះ លោក Lukashenko ក៏បានអនុញ្ញាតឲ្យរុស្ស៊ីយកប្រទេសបេឡារុសជាទីតាំងចាប់ផ្តើមសង្គ្រាមលុកលុយលើអ៊ុយក្រែនផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera

-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២១ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C