ព័ត៌មានជាតិ
បិទផ្លូវសាធារណៈជាង 4 គីឡូម៉ែត្រ ជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់
ខេត្តកំពង់ឆ្នាំង៖ លោក កុយ សារ៉ន អនុប្រធានការិយាល័យសុរិយោយដីស្រុកទឹកផុស បានបញ្ជាក់ថា លោក ខូវគាត មានទីលំនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ពិតជាបានបិទផ្លូវសាធារណៈក្នុងភូមិខ្វិតទួលឃ្លាំង ដែលមានទទឹង5ម៉ែត្រ និងបណ្តោយជាង 4 គីឡូម៉ែត្រពិតមែន ។ ករណីបិទផ្លូវសាធារណៈនេះ តាមច្បាប់មន្ត្រីជំនាញនឹងឱ្យលោក ខូវ គាត់ បើកផ្លូវនេះឡើងវិញក្នុងពេលខាងមុខនេះ ដោយគ្មានលក្ខខណ្ឌ បើពុំនោះទេមន្ត្រីជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់។

លោក សុខ សុន្ធី អភិបាលរងស្រុកទឹកផុស បានបញ្ជាក់ថា កាលពីថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2020 ក្នុងកិច្ចប្រជុំនៅសាលាឃុំក្បាលទឹក លោកមេភូមិទាំងបីនៅឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ តំណាងប្រជាពលរដ្ឋបីភូមិ ដែលបានដាក់ពាក្យប្តឹងសុំបើកផ្លូវនោះ គឺបានមកសុំបញ្ចប់ដកពាក្យប្តឹងសុំបើកផ្លូវនេះ ក្រោយពីក្រុមការងារចំរុះបានបញ្ជាក់ថា ផ្លូវដែលសុំបើកនោះជាផ្លូវទ័លមិនអាចទំលាយបើកបានទៅកាន់ផ្លូវ53បានទេ ព្រោះតែប៉ះពាល់ដីកម្មសិទ្ធប្រជាពលរដ្ឋ ចំនួន5ប័ណ្ណផ្សេងទៀត។ ដូច្នេះបើចង់បើក ទាល់តែមានការចរចាឬទិញដូរ និងមានការយល់ព្រមពីម្ចាស់ប័ណ្ណក្បាលដី5ទាំងបណ្ណ័ខាងលើនេះ ។ ដូច្នេះបើប្រជាពលរដ្ឋ ដាក់ពាក្យបណ្ដឹងជាថ្មីសុំបើកផ្លូវខាងលើនេះវិញ ដែលលោក ខូវ គាត បានបិទនោះគ្មានបញ្ហាទេ អាជ្ញាធរនិងចាត់ការភ្លាម។

ដោយឡែកលោក ខូវ គាត វិញកាលពីល្ងាចថ្ងៃទី 21 ខែធ្នូនេះ បាននិយាយតាមទូរស័ព្ទឲ្យក្រុមអ្នកយកព័ត៌
មានដឹងថា គាត់ពិតជាបានបិទផ្លូវ 01នៅក្នុងប្លង់ដីរបស់គាត់មែន ប្រមាណពី 500ទៅ 600 ម៉ែត្រតែប៉ុណ្ណោះ ដែលផ្លូវនោះជាផ្លូវទ័លពុំមានផ្លូវបន្តទៅកាន់ផ្លូវ 53 បាននោះឡើយ ដូច្នេះបើពួកគាត់សុំបើកតើបើកទៅណា បើជាផ្លវទ័លនោះ ។
សូមបញ្ជាក់ផងដែរថា តាមបណ្ដឹងចុះថ្ងៃទី 20 ខែមីនាឆ្នាំ 2020 របស់ប្រជាពលរដ្ឋ ចំនួន 3 ភូមិនៅក្នុងឃុំអមលាំង និងតាមការសម្ភាសន៍ ដោយផ្ទាល់ជាមួយក្រុមអ្នកសារព័ត៌មានលោកខូវ គាត បានបិតផ្លូវសាធារណៈក្នុងភូមិខ្វិតទួលឃ្លាំង ជិត 5 គីឡូម៉ែត្រអស់រយៈពេលជាង 5 ឆ្នាំមកហើយ ដែលក្រុមនិសិ្សតបានវាស់វែងទុកអោយ ។ ដូចនេះទើបពួកគាត់សុំអន្តរាគមន៍ ដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ឲ្យបើកផ្លូវខាងលើនេះវិញ នឹងបើបើកមិនបានទេនោះ ពួកគាត់មានតែស្នើសុំទៅថ្នាក់លើបន្តទៀតតែប៉ុណ្ណោះ៕
ឈៀង ថារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


