Connect with us

KPT+

ហេតុផល​ធំ៧ ដែល​ហ្វេសប៊ុក​បដិសេធ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក

បានផុស

នៅ

ការ​ផ្សព្វផ្សាយ​ការរកស៊ីលើ​បណ្ដាញ​ហ្វេសប៊ុក កំពុង​ត្រូវ​បាន​ម្ចាស់​ជំនួញ​នានា​ប្រើប្រាស់​យ៉ាង​សកម្ម។ បណ្ដាញ​សង្គម​មួយ​នេះ​ទទួល​បាន​ភាព​ល្បីល្បាញ និង​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ច្រើន​នៅ​ទូទាំង​ពិភពលោក។

ប៉ុន្តែ​មិន​ឲ្យ​តែ​មាន​លុយ​ក៏​អាច​ផ្សាយ​ពាណិជ្ជកម្ម​តាម​ហ្វេសប៊ុកបាន​នោះ​ឡើយ អ្នក​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​របស់​បណ្ដាញ​នេះ ទើបមានការយល់ព្រមឲ្យ​ចេញផ្សាយ​បាន។  ក្នុង​នោះ​មាន​ហេតុផល​ជា​ច្រើន​ដែល​ហ្វេសប៊ុក​មិនអាច​អនុញ្ញាត​ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន។

ក្នុងអត្ថបទនេះយើងនឹងពិនិត្យមើលនូវហេតុផល  យ៉ាងថា តើ​ហេតុអ្វី​បាន​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ខ្លះ​មិន​អាច​ត្រូវ​បាន​អនុម័ត​ដោយហ្វេសប៊ុក។

១. អក្សរ​ច្រើន​ពេក​នៅ​ក្នុង​រូបភាព

ថ្មីៗនេះ ហ្វេសប៊ុកមានការ​ផ្លាស់ប្តូរ​ការ​អនុវត្តច្បាប់​អំពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​បណ្ដាញ​របស់​ខ្លួន ដែលច្បាប់នោះគឺថា អត្ថបទ​មិន​គួរ​មាន​ច្រើន​ជាង ២០% នៃ​រូបភាពឡើយ។

ខណៈ​អ្នក​ចង់​ផ្សាយ​អ្វី​មួយ​ជា​រូបភាព​ដែល​មាន​អក្សរ​ក្នុង​នោះ មិនត្រូវ​សរសេរឲ្យ​ស្អេកស្អះ​ទេ គឺ​សរសេរ​តែ​គោលធំៗ​ប៉ុណ្ណោះ។

២. ប្រធានបទ​ដែល​ពាក់ព័ន្ធ​នឹង​អាយុមនុស្ស

អ្នកត្រូវប្រុងប្រយ័ត្ននៅពេលបង្កើតការផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​មួយ​ចំនួន​ដូចជា​អាល់កុល ព្រោះ​ប៉ះពាល់​ដល់​អនិតិជន។

នៅសហរដ្ឋអាមេរិកកម្រិតអាយុអប្បបរមា​សម្រាប់​ការ​សេព​គ្រឿង​ស្រវឹង​គឺ ២១ ឆ្នាំ ខណៈ​ដែល​នៅ​តាម​បណ្ដា​ប្រទេស​អឺរ៉ុប​ជាច្រើន​អាចផឹក​បាន​នៅអាយុ ១៨ ឆ្នាំ។

ការផ្សាយពាណិជ្ជកម្មអាចត្រូវបានបដិសេធ សូម្បី​តែ​ផ្សាយ​ពី​ភោជនីយដ្ឋាន​ដែល​មាន​ជាតិ​អាល់កុល​ក៏ដោយ។ ក្រៅពីនេះ ការផ្សាយនឹងមិនត្រូវបានយល់ព្រមផងដែរ ក្នុងករណីដែលជាប់ព័ត៌មានទាក់ទងទៅនឹងគ្រឿងស្រវឹងសូម្បីដបស្រា ឬកែវស្រាទទេ។

៣. សរសេរ​ចំណង​ជើងវែងពេក

ការផ្សាយពាណិជ្ជកម្មអាច​ក្លាយ​ជា​អាសារ​ឥត​បាន បើសិន​សរសេរចំណងជើង ឬយើងហៅថា Caption វែង​អន្លាយពេក។ ហ្វេសប៊ុក​មិនត្រូវការឲ្យរៀបរាប់ច្រើនពេកទេ ត្រឹម​តែ​ប៉ុន្មាន​ពាក្យ​ដែល​ខ្លឹមៗ ក៏​គ្រប់គ្រាន់​ហើយ។

៤. ខ្លឹមសារ​មិន​ទាក់ទងនឹងការផ្សាយរបស់ហ្វេសប៊ុក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច​ដែល​បាន​បញ្ជាក់រួចមក​ហើយ ច្បាប់​មួយ​ក្នុង​ចំណោម​វិធានការ​មូលដ្ឋាន​របស់​ហ្វេសប៊ុក​លើ​ការ​ផ្សព្វផ្សាយ​គឺត្រូវ​ពាក់ព័ន្ធ​គ្នា។ រូបភាពនិង​ខ្លឹមសារ​ត្រូវភ្ជាប់ឲ្យស៊ីគ្នា ដោយ​អ្នក​មិន​អាច​ប្រើ​រូបភាព​នារី​ស្លៀកពាក់​ឈុតហែល​ទឹក​ទៅ​ផ្សាយ​ពីកម្រាលព្រំនោះទេ។

៥. មាតិកា​តក់ស្លុត រូបភាព​អាក្រាត ភាសា​សរសេរ​មិនល្អ

ហ្វេសប៊ុក​នឹង​បដិសេធភ្លាមៗចំពោះការផ្សាយពាណិជ្ជកម្មដែលបង្ហាញពីរូបភាពអាក្រាត មាតិកា​ផ្លូវ​ភេទ និង​រូបភាព​ឈាមស្រស់ៗ​ឬ​សាកសព​ជាដើម។

៦. បង្កប់​ការ​រើសអើង

ការ​គោរពភាព​ឯកជន ពិតជាមានសារៈសំខាន់សម្រាប់ហ្វេសប៊ុក។ អ្នក​អាច​កំណត់​គោលដៅ​ផ្សាយពាណិជ្ជកម្ម​យោង​ទៅ​តាមអាយុ ភេទ ឬក្រុម​អ្នក​ប្រើប្រាស់​ដោយ​ផ្តោត​លើ​ក្រុម​មនុស្សទូទៅ ដោយមិនសំដៅលើបុគ្គលម្នាក់ៗទេ។ ដោយហេតុផល​នេះ​អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម មិន​គួរ​មាន​លក្ខណៈផ្ទាល់ខ្លួនបែប​រើសអើង​នរណាឡើយ ប៉ុន្តែ​អាច​ធ្វើ​ជា​លក្ខណៈ​ទូទៅ​មិន​ចំពោះ​វិញ ទើប​មាន​ការ​យល់ព្រម។

៧. មាតិកា​ហាមឃាត់

ថ្នាំជក់ និង​កាំភ្លើង ឬ​សេវាកម្ម​ពាក់ព័ន្ធ​នឹង​ផលិតផល​ទាំងនេះ សុទ្ធតែ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម​ឡើយ។ បើ​អ្នក​ផ្សព្វផ្សាយ​មាតិកា​ទាំងនេះ នោះ​នឹង​ត្រូវ​បាន​ហាមឃាត់​មិនខាន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ការស្រាវជ្រាវ៖ ក្មេងជំទង់ដែលអសកម្មភាពរាងកាយងាយនឹងមានបញ្ហាធ្លាក់ទឹកចិត្ត

ចុចអាន៖ហេតុអ្វី​បាន​ជា​របរ​ហាង​កាហ្វេ​ច្រើន​បរាជ័យ​ក្នុង​រវាងពេល២ឆ្នាំដំបូង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ២ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៦ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម