នយោបាយ
រដ្ឋមន្ត្រីការបរទេសអាស៊ាន ចូលរួមរំលែកទុក្ខ មរណភាពលោក SHINZO ABE
រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ បានសេចក្តីថ្លែងការណ៍ ស្តីពីការបាញ់ សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក SHINZO ABE កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍បានលើកឡើងថា “យើងជារដ្ឋមន្ត្រីការបរទេសអាស៊ានមានក្តីរន្ធត់ និងសោកសៅ ចំពោះការបាញ់ សម្លាប់ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងណារ៉ា កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០២២ ដែលនេះជាទង្វើមិនអាចមានទឡ្ហីករណ៍ត្រឹមត្រូវឡើយ។ យើងទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសាររបស់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលជាមិត្តជាទីស្រឡាញ់រាប់អានដ៏ប្រពៃរបស់អាស៊ាន”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានឃាតករបាញ់ប្រហារនៅអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះ ឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុង Nara ប្រទេសជប៉ុន ហើយលោកបានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ៕ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


