ព័ត៌មានអន្ដរជាតិ
ឃាតករសម្លាប់ លោក អាបេ ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត
ទូរទស្សន៍ជាតិ NHK របស់ជប៉ុនបានរាយការណ៍ថា បុរសដែលបានសម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដោយកាំភ្លើងកែច្នៃ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីថ្ងៃពុធ។

យោងតាម CNN, សេចក្តីសម្រេចនេះ បញ្ចប់ដោយការកាត់ក្តីអស់រយៈពេលជាច្រើនឆ្នាំ ជុំវិញការធ្វើឃាតរបស់លោក ដែលធ្វើឱ្យប្រទេសជប៉ុនជាប់ឈ្មោះមិនល្អ ជាកន្លែងដែលប្រើអំពើហិង្សាដោយកាំភ្លើង ជាពិសេសរដ្ឋាភិបាលបានយកចិត្តទុកដាក់លើក្រុមមនុស្សដែលពាក់ព័ន្ធនឹងបុរសដែលបានបង្ករឿង។
បុរសឈ្មោះ Tetsuya Yamagami បានបាញ់សម្លាប់ លោក Abe ក្នុងពេលថ្ងៃត្រង់ជាមួយនឹងកាំភ្លើងដែលលោកបានច្នៃ ខណៈដែលអតីតមេដឹកនាំកំពុងថ្លែងសុន្ទរកថាក្នុងយុទ្ធនាការមួយនៅតាមផ្លូវមួយក្នុងទីក្រុង Nara ភាគខាងលិចក្នុងឆ្នាំ២០២២។
លោក Yamagami បច្ចុប្បន្នអាយុ៤៥ឆ្នាំត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ហើយត្រូវបានចោទប្រកាន់នៅឆ្នាំបន្ទាប់ ពីបទមនុស្សឃាត និងការប្រើប្រាស់អាវុធ។
គួររំឭកថាមានមនុស្សរាប់រយនាក់បានតម្រង់ជួរនៅខាងក្រៅតុលាការក្នុងក្រុងណារ៉ា[Nara] ដើម្បីមានឱកាសធ្វើជាសាក្សីក្នុងដំណើរការនីតិវិធី។
មិនតែប៉ុណ្ណោះ លោក Abe ដែលមានតំណែងនាយករដ្ឋមន្ត្រីចំនួនពីរលើក ពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០០៧ និងម្តងទៀតពីឆ្នាំ ២០១២ដល់ឆ្នាំ ២០២០ លោកបានផ្លាស់ប្តូរឥរិយាបថសន្តិសុខរបស់ប្រទេសជប៉ុន ជាប្រទេសសន្តិភាព និងសុវត្ថិភាព ហើយបានអនុម័តច្បាប់សន្តិសុខដ៏សំខាន់នៅក្នុងឆ្នាំ២០១៥ បានពង្រីកអ្វីដែលជប៉ុនអាចធ្វើទៅបាន ជាពិសេសផ្នែកយោធា ដើម្បីគាំទ្រសហរដ្ឋអាមេរិក។
រីឯការស្លាប់របស់គាត់បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញប្រទេសជប៉ុន ព្រោះប្រទេសនេះមានអត្រាឧក្រិដ្ឋកម្មកាំភ្លើងទាបបំផុតរបស់ពិភពលោក ដោយសារមានច្បាប់ទាក់ទងការប្រើអាវុធដ៏តឹងរឹងរបស់ខ្លួន។
លើសពីនេះ ព្រះរាជអាជ្ញាដែលកាត់ក្តីរបស់លោក Yamagami ចង់ឱ្យកាត់ទោសមួយជីវិត តែមេធាវីថាមិនអាចធ្វើទៅបាន។ លោកហៅការធ្វើឃាតនេះថា៖ «ជាឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាម»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


