សន្តិសុខសង្គម
បង្ក្រាបករណីកែច្នៃ ដោយរឹបអូសសារធាតុញៀនជាង ១,៨០ តោន សារធាតុគីមី ជាង ២៧៦ តោន
សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ១១នាក់ រឹបអូសសារធាតុញៀនជាង ១,៨០ តោន និងសារធាតុគីមី ជាង ២៧៦ តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ពីថ្ងៃទី ៤ ដល់ ៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង លោកវរសេនីយ៍ឯក តោ ដារិទ្ធ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា លោកវរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់ផែអន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល សម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានបង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ១១ នាក់ រឹបអូសសារធាតុញៀនជាង ១,៨០ តោន និងសារធាតុគីមី ជាង ២៧៦ តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កកណ្តាល។

សមត្ថកិច្ចជំនាញបានបើកការស៊ើបអង្កេតអស់រយៈពេលជាង ៣ ខែ លុះដល់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២ គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ៧ គោលដៅ ខេត្តស្វាយរៀង ២ គោដៅ ខេត្តព្រៃវែង ១ គោលដៅ ខេត្តកណ្តាល ២ គោលដៅ ក្នុងនោះមានទីតាំងកែច្នៃផលិត ១ ទីតាំង និងស្តុកទុកចំនួន ៦ ទីតាំង រួមមាន៖
– ទីតាំងទី១៖ នៅចំណុចផ្លូវលំភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។
– ទីតាំងទី២៖ នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃ្លាំងស្តុកសារធាតុគីមី)។
– ទីតាំងទី៣៖ នៅចំណុច ភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ឃ្លាំងស្តុករសាធាតុញៀនកេតាមីន)។
– ទីតាំងទី៤៖ នៅចំណុចភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (រោងចក្រកែច្នៃ ផលិត កេតាមីន)។
– ទីតាំងទី៥៖ នៅចំណុចផ្លូវក្លោងទ្វារវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង (ឃ្លាំងស្តុកសារធាតុគីមី)។

– ទីតាំងទី៦៖ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។
– ទីតាំងទី៧៖ នៅចំណុចកំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល (កុងទឺន័រ ផ្ទុកសារធាតុគីមី)
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១១ នាក់រួមមាន៖
១. ឈ្មោះ WU YI LIN ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិចិនតៃវ៉ាន់។
២. ឈ្មោះ JI ZHONG JUN ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិចិន។
៣. ឈ្មោះ WANG CHUAN QIAO ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិចិន។
៤. ឈ្មោះ LI BIN YANG ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិចិន។
៥. ឈ្មោះ CAI FENG FENG ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិចិន។
៦. ឈ្មោះ WANG PING ភេទប្រុស អាយុ ៦១ ឆ្នាំ ជនជាតិចិន។
៧. ឈ្មោះ WANG XUN HUI ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិចិន។
៨. ឈ្មោះ CAI LIANG ភេទប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិចិន។
៩. ឈ្មោះ XU JIAN ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិចិន។
១០. ឈ្មោះ LUO GUANG HUI ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិចិន។
១១. ឈ្មោះ LI WEN SHUO ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិចិន។

ចាប់យកវត្ថុតាងរួមមាន៖
– របាយសារធាតុញៀនកេតាមីន ចំនួន ១ តោន ៨២៧ គីឡូក្រាម ៩៥២ ក្រាម។
– សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦ តោន ៧៤៩ គីឡូក្រាម។
– ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ។
– កេតាមីន ទម្ងន់សុទ្ធ ២១៨,៦២ ក្រាម។
– រថយន្ត ៨ គ្រឿង ម៉ូតូ ៣ គ្រឿង ទូរសព្ទដៃ ១៩ គ្រឿង
– អចលនទ្រព្យ ចំនួន ៧ កន្លែង (ខុនដូរ ២ ឃ្លាំង ៤ រោងចក្រផលិត ១ ផ្ទះវីឡា ១)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕




-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល