ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ការដាក់ទណ្ឌកម្មឯកតោភាគី ដោយលោកខាងលិច នឹងបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកល
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Vershinin បាននិយាយនៅក្នុងវេទិកានយោបាយស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពថា ការប៉ុនប៉ងរបស់បណ្តាប្រទេសលោកខាងលិច ដើម្បីដាក់ទណ្ឌកម្មជាឯកតោភាគីប្រឆាំងនឹងរុស្ស៊ី នឹងបង្កឲ្យមានអតិផរណានៅក្នុងប្រទេសលោកខាងលិច និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។

លោក Vershinin និយាយថា “ការគណនាខុសអំឡុងពេលជំងឺរាតត្បាត នៅក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច អាហារ និងថាមពលដោយបណ្តាប្រទេសលោកខាងលិច បាននាំឲ្យមានការកើនឡើងនៃអស្ថិរភាព នៅក្នុងទីផ្សារទំនិញសកលជាយូរ មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេស”។
លោកបានបន្ថែមថា “ការប៉ុនប៉ងរបស់ដៃគូនានា ដើម្បីបង្វែរការស្តីបន្ទោសទៅលើអ្នកដទៃ និងបញ្ចេញនូវទណ្ឌកម្មជាឯកតោភាគី នឹងនាំមកនូវលទ្ធផល ថ្វីបើ IMF ទទួលស្គាល់ក៏ដោយ។ អតិផរណានៅក្នុងប្រទេសលោកខាងលិចខ្លួនឯង នឹងកាន់តែអាក្រក់ទៅៗ វិបត្តិសេដ្ឋកិច្ចសកលក៏ជិតមកដល់ដែរ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ស៊ែប៊ី ថា ជម្លោះ នៅ អ៊ុយក្រែន គឺ ជា សង្រ្គាម លោក ដែលបស្ចិមប្រទេស កំពុង ប្រយុទ្ធ នឹង រុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


