Connect with us

សេដ្ឋកិច្ច

ពាក់កណ្តាលខែកក្កដា ​CDC ​អនុម័ត​គម្រោង​វិនិយោគជិត ៧ លានដុល្លារបង្កើតការងារជាង ២ ពាន់កន្លែង

បានផុស

នៅ

នៅពាក់កណ្តាលខែកក្កដាឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា(CDC)បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ២ មានទុនវិនិយោគចំនួន ៦,៧ លានដុល្លារអាមេរិក ដោយបង្កើតការងារជូនប្រជាពលរដ្ឋចំនួន​២២១៧ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម CDCបានបន្តថាគម្រោងវិនិយោគចំនួន២ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីរួមមាន៖

១. XIN MEI DA (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩៧កន្លែង។

២. W.L WEI LIAN GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២២០កន្លែង។

នៅខែមិថុនាឆ្នាំ២០២២ CDC បានអនុម័ត ១៥ គម្រោងមានទុនវិនិយោគចំនួន១២៣លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១៥៧០នាក់ខណៈខែឧសភាឆ្នាំ២០២២អនុម័តគម្រោងវិនិយោគចំនួន​២០ គម្រោងមានទុនវិនិយោគចំនួន១៩៨,១លានដុល្លារអាមេរិកដោយបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន​១២៣៩៥ កន្លែង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ចិន​និង​វៀតណាម​នឹង​ធ្វើ​សមយុទ្ធ​​រួម​គ្នា​លើក​ដំបូង ​ចំពេល​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​

ជីវិតកម្សាន្ដ៧ នាទីutes មុន

គ្រាន់តែបង្ហើបឃ្លាអន្ទងក្នុងបទ «មនសិការជាតិខ្មែរ» អ្នកគាំទ្រ ខេមរៈ សិរីមន្ត ពោលសរសើរគ្រប់គ្នា

សេដ្ឋកិច្ច១៨ នាទីutes មុន

កម្ពុជាគួរមានយន្តការអ្វីខ្លះ ដើម្បីរក្សាតម្លៃគ្រាប់ស្វាយចន្ទីឱ្យមានស្ថិរភាព

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

វៀតណាម និងចិន​​​លុបចោលជើងហោះហើរ ខណៈព្យុះទីហ្វុង​វីពផា បន្តបក់បោក

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ប៉ូលិស​ថៃ ចាប់ខ្លួន​បុរស​ជប៉ុនមកពិន័យ​ ក្រោយ​បើកម៉ូតូទាំងអាក្រាត​កាយ នៅទីសាធារណៈ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៤ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម