Connect with us

សុខភាព

មេ WHO ថា ទាំងកូវីដ និងជំងឺអុតស្វា កំពុងតែវាយលុកខ្លាំង

បានផុស

នៅ

ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ករណីឆ្លងវីរុសកូវីដ ១៩ បានកើនឡើងទ្វេដងក្នុងរយៈពេល ៦ សប្តាហ៍ ខណៈជំងឺអុតស្វាក៏កំពុងរាលដាលខ្លាំងដូចគ្នា ពោលឡើងដល់ជិត ១៤,០០០ ករណីនៅក្នុងប្រទេសចំនួន ៧០ ក្នុងឆ្នាំ ២០២២ នេះ ។

លោក Tedros Adhanom Ghebreyesus បាននិយាយទៀតថា ចំណែកការស្លាប់ដោយសារកូវីដវិញក៏កំពុងកើនឡើងផងដែរ ប៉ុន្តែសម្រាប់ពេលនេះ វាមិនលឿន ឬច្រើនដូចករណីឆ្លងនោះទេ ហើយការកើនឡើងករណីឆ្លងនេះដែរក៏ដោយសារតែការផ្ទុះវីរុសអូមីក្រុងពូជថ្មី ជាពិសេសប្រភេទ BA.5 ដែលជាវីរុសឆ្លងខ្លាំង និងលឿនបំផុត ។

លោក Tedros បាននិយាយក្នុងសិក្ខាសាលាមួយថា “យើងនឹងបន្តឃើញរលកឆ្លងជាបន្តបន្ទាប់ ប៉ុន្តែយើងនឹងមិនមានរលកនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នោះទេ ដោយសារតែយើង​មាន​ឧបករណ៍​ដើម្បី​សង្គ្រោះ​ជីវិត​ដូចជា វ៉ាក់សាំង ឧបករណ៍ធញធ្វើតេស្ត ក៏ដូចជា​ឧបករណ៍ព្យាបាល និងវិធីថែទាំង​សុខភាព​សាធារណៈជាដើម” ។

ដោយឡែកទាក់ទិន​នឹង​ជំងឺ​អុតស្វាវិញ លោក​ Tedros បាន​និយាយ​ថា​ “​រហូត​មក​ដល់​ពេល​នេះ​មាន​ការ​ស្លាប់​ចំនួន​ ៥ ​នាក់ហើយ ខណៈអ្នកស្លាប់ទាំងអស់នេះគឺ​នៅ​អាហ្វ្រិក ហើយករណីភាគច្រើនត្រូវបានរកឃើញនៅអឺរ៉ុប ជាពិសេសក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស” ។

ប្រធាន WHO រូបនេះបញ្ជាក់ថា ទោះបីជាករណីជំងឺអុតស្វាធ្លាក់ចុះនៅក្នុងប្រទេសមួយចំនួនក៏ដោយ ប៉ុន្តែប្រទេសខ្លះទៀតកំពុងមានការកើនឡើងករណីឆ្លង ហើយប្រទេសចំនួន ៦ បានរាយការណ៍ពីករណីដំបូងរបស់ពួកគេកាលពីសប្តាហ៍មុន ។

ជាចុងក្រោយលោក Tedros បាននិយាយថា “សប្តាហ៍នេះ WHO បានធ្វើបច្ចុប្បន្នភាពការណែនាំសម្រាប់បុរសដែលរួមភេទជាមួយបុរស ដើម្បីផ្ដល់ដំបូន្មាន ក៏ដូចជាផ្ដល់ព័ត៌មានបន្ថែមសម្រាប់សហគមន៍ដែលកំពុងរងផលប៉ះពាល់ដោយជំងឺអុតស្វា” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ WHO ឲ្យ អង់គ្លេស ប្ដូរឯកសណ្ឋានអ្នកយាមវាំង ដើម្បីទប់សីតុណ្ហភាពក្ដៅខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម