ព័ត៌មានអន្ដរជាតិ
WHO ឲ្យ អង់គ្លេស ប្ដូរឯកសណ្ឋានអ្នកយាមវាំង ដើម្បីទប់សីតុណ្ហភាពក្ដៅខ្លាំង
លោកស្រីវេជ្ជបណ្ឌិត Maria Neira ដែលជាប្រធាននាយកដ្ឋានបរិស្ថាន អាកាសធាតុ និងសុខភាពរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសគួរតែកែសម្រួលឯកសណ្ឋានកងឆ្មាំយាមរាជវាំង រួមទាំងមួកវែង ដើម្បីទប់ទល់ទៅនឹងរលកកម្ដៅដែលមិនធ្លាប់មាននៅក្នុងប្រទេស ។

លោកស្រី Neira សង្ឃឹមថា អ្នកយាមរាជវាំងនឹងទទួលបានការផ្លាស់ប្តូរឯកសណ្ឋានទាក់ទងនឹងការកើនឡើងនៃរលកកម្ដៅ ហើយសម្លៀកបំពាក់របស់ពួកគេត្រូវតែសម្របទៅតាមស្ថានភាពបច្ចុប្បន្ន” ។
អាកាសធាតុក្តៅខុសធម្មតាកំពុងអុកឡុកនៅក្នុងប្រទេសអឺរ៉ុបជាច្រើន រួមទាំងចក្រភពអង់គ្លេស អ៊ីតាលី បារាំង ក្រិក អេស្ប៉ាញ ព័រទុយហ្គាល់ និងអាល្លឺម៉ង់ ដោយសីតុណ្ហភាពកើនឡើងលើសពី ៤០ អង្សាសេ ។

ទន្ទឹមនោះនៅព្រឹកថ្ងៃដដែលនេះ ការិយាល័យឧតុនិយមរបស់ចក្រភពអង់គ្លេសក៏បានកត់ត្រាសីតុណ្ហភាពថ្មីដែលមិនធ្លាប់មានក្នុងកំណត់ត្រាគឺ ៤០.២ អង្សាសេ ដែលជាសីតុណ្ហភាពខ្ពស់បំផុតនៅក្នុងប្រទេស ចាប់តាំងពីឆ្នាំ ២០១៩ មក ។
ដោយឡែកកាលពីថ្ងៃសុក្រសប្តាហ៍មុន អាជ្ញាធរចក្រភពអង់គ្លេសបានចេញការព្រមានកម្រិត “ពណ៌ក្រហម” ជាលើកដំបូងដែលមិនធ្លាប់មានសម្រាប់រលកកម្ដៅខ្លាំងនៅទូទាំងផ្នែកធំៗនៃប្រទេសអង់គ្លេស រួមទាំងទីក្រុងឡុងដ៍ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អង់គ្លេស ជួបប្រទះ សីតុណ្ហភាពក្តៅខ្លាំងបំផុត ក្នុងប្រវត្តិសាស្រ្ត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


