ព័ត៌មានអន្ដរជាតិ
សេតវិមាន បញ្ជាក់រោគសញ្ញា លោក បៃដិន ក្រោយឆ្លង កូវីដ១៩ (មានវីដេអូ)
សេតវិមានប្រកាសថា លោក ចូ បៃដិន បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ១៩ ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ នឹងបន្តធ្វើភារកិច្ច ខណៈចេញរោគសញ្ញាស្រាល។

លោក បៃដិន អាយុ ៧៩ ឆ្នាំ នឹងត្រូវធ្វើចត្តាឡីស័កនៅសេតវិមាន។ លោកបានទាក់ទងជាមួយ បុគ្គលិកជាច្រើន ហើយគ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំដែលបានគ្រោងទុកនានា។
លោក បៃដិន បាននិយាយក្នុងវីដេអូដែលថតនៅសេតវិមាន ហើយចែករំលែកតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំមិនអីទេ ខ្ញុំធ្វើការងារបានច្រើន។ សូមអរគុណអ្នករាល់គ្នា ដែលព្រួយបារម្ភ និងមានជំនឿចិត្ត”។

វេជ្ជបណ្ឌិតរបស់ប្រធានាធិបតីលោក Kevin O’Connor បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែកក្កដា នៅក្នុងលិខិតមួយផ្ញើជូនអ្នកនាំពាក្យប្រធានាធិបតីគឺលោកស្រី Karine Jean-Pierre ថា ការធ្វើរោគវិនិច្ឆ័យរបស់លោក បៃដិន ត្រូវបានបញ្ជាក់ទាំងដោយការធ្វើតេស្តរហ័ស និង PCR។
លោក O’Connor បញ្ជាក់ថា រោគសញ្ញារបស់លោកប្រធានាធិបតីរួមមាន ហៀរសំបោរ និង អស់កម្លាំង ជាមួយនឹងការក្អកស្ងួតម្តងម្កាល។

ស្របពេលជាមួយគ្នានោះ លោកស្រី Jean-Pierre បាននិយាយថា លោក បៃដិន នឹងធ្វើការនៅដាច់ពីគេ រហូតទាល់តែលោកធ្វើតេស្តអវិជ្ជមាន ស្របតាមការណែនាំរបស់សេតវិមាន ដែលតឹងរ៉ឹងជាងការណែនាំពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺអាមេរិក (CDC) ទៅទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ភ្ញាក់ផ្អើលគ្រប់គ្នា! លោក ចូ បៃដិន និយាយថា ខ្លួនមានជំងឺមហារីក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


