សេដ្ឋកិច្ច
កម្ពុជា នឹងទាញបានផលប្រយោជន៍ច្រើនពីការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅវៀតណាម
ក្រសួងទេសចរណ៍កម្ពុជា នឹងចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ (International Travel Expo 2022) នៅប្រទេសវៀតណាម ដែលនឹងមានការចូលរួមពីក្រុមហ៊ុនជាង ៣០០ស្តង់ និងអ្នកទិញ ១៥០ មកពីបណ្តាប្រទេសជាង ៥០ ក្នុងតំបន់ និងពិភពលោក ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១១ខែកញ្ញា ឆ្នាំ ២០២២ នៅទីក្រុងហូជីមិញ។

ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើនពីការចូលរួមពិព័រណ៍នេះ ក្រសួងទេសចរណ៍កម្ពុជា នឹងរៀបចំកម្មវិធីរាត្រីកម្ពុជា«Cambodia Night» នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២ ដែលមានការសម្តែងសិល្បៈស្វាគមន៍ និងមានការអញ្ជើញចូលរួមអាហារពេលល្ងាចពីប្រតិបត្តិករចរចរណ៍ និងសមាគមទេសចរណ៍ធំៗ នៃបណ្តាប្រទេសអាស៊ាន និងវៀតណាមប្រមាណជាង ៣៥០នាក់។
បើតាមក្រសួងទេសចរណ៍ កម្មវិធីនេះ មានគោលបំណងផ្សព្វផ្សាយអំពីសក្តដានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងផ្នែកឯកជនកម្ពុជា និងវៀតណាម ផ្សព្វផ្សាយអំពីការបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ម៉ាយ(MICE) និងគោលដៅទេសចរណ៍កីឡា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ អាស៊ានប៉ារ៉ាហ្គេម និងព្រឹត្តិកាណ៍កីឡាយុវជនអាស៊ីឆ្នាំ ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អបអរខួបលើកទី ៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ និងដៃគូអភិវឌ្ឍន៍ចូលរួមឱ្យបានច្រើន ដើម្បីចាប់យកឱកាសក្នុងការផ្សព្វផ្សាយលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជា នៅលើទីផ្សារវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


