កីឡា
កម្ពុជា កំពុងប្រកួតក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន នៅប្រទេសថៃ
កម្ពុជា បាននិងកំពុងចូលរួមប្រកួតព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) លើកទី២០ ដែលប្រព្រឹត្តនៅសាកលវិទ្យាល័យ Ubon Ratchathani Rajabhat នៃខេត្ត Ubon Ratchathani ចន្លោះពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ០៦ ខែសីហា។

អត្តពលិកកម្ពុជា មាន ៤៨ នាក់ចូលរួមលើ ៥ ប្រភេទកីឡារួមមាន ប៉េតង់, តេក្វាន់ដូ, អត្តពលកម្ម, ការ៉ាតេ និងគុនដាវ ខណៈនៅថ្ងៃនេះ កីឡាដែលកម្ពុជាចូលរួម បានចាប់ផ្ដើមប្រកួតជាបណ្ដើៗហើយនៅថ្ងៃនេះ នោះគឺកីឡាអត្តពលកម្ម និងការ៉ាតេ។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសាកលវិទ្យាល័យកម្ពុជា បានបង្ហាញអំពីការទៅប្រកួតនេះថា៖ «ទោះបីជាយើងបានកាត់បន្ថយចំនួនអត្តពលិកពី ៧៧ នាក់ មកនៅត្រឹម ៤៨ នាក់ក៏ដោយ ក៏យើងនៅតែសង្ឃឹមថាលទ្ធផលនឹងល្អ។ ហើយចង់បញ្ចប់កុំឱ្យលើសពីលេខ ៦ ក្នុងចំណោម ១០ ប្រទេស បើធ្វើបានល្អ គឺជាការប្រសើរ។ ប៉ុន្តែប្រសិនបើវាអាក្រក់បំផុតរក្សាចំណាត់ថ្នាក់លេខ ៧ វាល្អជាងលើកមុនដែលបានចំណាត់ថ្នាក់លេខ ៨ ទៅទៀត»។

សម្រាប់លទ្ធផលការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានចុងក្រោយ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ ២០១៨ កម្ពុជាធ្វើបានល្អដោយដណ្តើមបានមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ១០ គ្រឿង មេដាយសំរឹទ្ធ ១២ ឈរនៅលេខរៀងទី ៨៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


