សន្តិសុខសង្គម
សមត្ថកិច្ចបូជាសពបុរសម្នាក់ ក្រោយពលរដ្ឋប្រទះឃើញអណ្ដែតទឹក និងគ្មានសាច់ញាតិ
សពបុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញនៅខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ច។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបាននៅវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចទន្លេសាបនៅភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលប្រទះឃើញ គឺមានជះក្លិនស្អុយក៏ដើរទៅក្រោយផ្ទះទើបប្រទះឃើញសពអណ្ដែតទឹកជាប់នៅដើមឈើ នៅខាងក្រោយផ្ទះក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុផងដែរ។

ក្រោយកម្លាំងនគរបាលចុះដល់ទីតាំងកើតហេតុសង្កេតឃើញថា សពមានសភាពហើមរលួយស្អុយ ពុំអាចធ្វើកោសល្យវិច័យនៅក្បែរទីតាំងកើតហេតុកើតនោះបានឲ្យបងប្អូនប្រជាពលរដ្ឋសណ្ដោងសពយកទៅតំកល់វត្តព្រែកតាគង់ ដើម្បីធ្វើកោសល្យវិច័យ។

បន្ទាប់ពីធ្វើកោសល្យវិច័យរួច ជំនាញបានឲ្យដឹងថា សពបានស្លាប់រយះពេលយូ ហើយត្រូវបានត្រីស៉ី ទើបធ្លាយចេញពោះវៀន មកបែបនេះ។ ជំនាញបានបញ្ជាក់ថា សពមិនត្រូវបានស្គាល់អត្ថសញ្ញាណឡើយ ត្រូវបានបូជារួចរាល់ ដោយសារគ្មានសាច់ញាតិ៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


