សេដ្ឋកិច្ច
លោក វេង សាខុន៖ កម្ពុជាអាចផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងទីផ្សារអន្តរជាតិ
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសមួយដែលបានផលិតស្បៀងសម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេសបានគ្រប់គ្រាន់ហើយ មិនតែប៉ុណ្ណោះកម្ពុជាបានផលិតស្បៀងដើម្បីផ្គត់ផ្គង់ទីផ្សារអន្តរជាតិ។
លោកបានលើកឡើងបែបនេះ ក្នុងការអញ្ជើញទៅធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University ក្នុងបំណងពិភាក្សាឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាមួយ សាស្រ្តាចារ្យសាកលវិទ្យាធិការ Dr. Songhwan KO។

លោក វេង សាខុនថ្លែងថា ប្រទេសកម្ពុជាចាប់ផ្តើមពីចំណុចសូន្យបន្តអភិវឌ្ឍពីមួយដំណាក់កាល ទៅមួយដំណាក់កាលរហូតកម្ពុជាអាចដើរចេញពីប្រទេសក្រីក្រ អសន្តិសុខស្បៀង មកជាប្រទេសមានសន្តិភាព ការអភិវឌ្ឍន៍ និងជាប្រទេសមានអធិរាជស្បៀង ការនាំចេញកសិផល ដែលស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

លោកក៏បានបន្តថា មកដល់ពេលនេះកម្ពុជាកាន់តែមានភាពរីកចម្រើនមួយចំណែកទៀត អាចផលិតស្បៀងសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក និងបន្តផ្គត់ផ្គង់ទៅដល់ទីផ្សារអន្តរជាតិបន្ថែមទៀត ហើយផលិតផលស្បៀងដែលកម្ពុជាបានផ្គត់ផ្គងដល់ទីផ្សារអន្តរជាតិរួមមាន ស្រូវ អង្ករ ដំឡូងមី ចេក ស្វាយ ស្វាយចន្ទី និងកៅស៊ូ ជាដើម។
ម្យ៉ាងវិញទៀត ការខិតខំប្រឹងប្រែងខាងលើនេះ របស់ក្រសួងកសិកម្មរុក្ខ ប្រមាញ់ និងនេសាទ អាចជួយជម្រុញដល់ផលិតកម្មកសិកម្មរបស់កម្ពុជាកាន់តែមានសក្តានុពល លទ្ធភាព សមត្ថភាព ព្រមទាំងការប្រកួតប្រជែងទីផ្សារនាំចេញដែលមាននិន្នាការកាន់តែកើនឡើងខ្ពស់បន្តទៀត។ ហេតុដូចនេះហើយ ទើបក្រសួងកសិកម្ម បានខិតខំយ៉ាងខ្លាំងក្នុងការចាប់យកវិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម មកធ្វើជាដៃគូរយ:ពេលវែងក្នុងការអភិវឌ្ឍវិស័យកសិកម្ម។

គួរបញ្ជាក់ផងថា នៅក្នុងដំណើរទស្សន:កិច្ចនៅកូរ៉េ និងជា ពិសេសទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University កាលពីព្រឹកមិញនេះ នៅក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តការលើការបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកសិកម្ម ដើម្បីបង្កើនសមត្ថភាពផលិត បង្កើនផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងទីផ្សារនាំចេញ៕
អត្ថបទ៖ ឌឿនចាន់ ថារី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


