ព័ត៌មានជាតិ
ភ្ញៀវទេសចរកើនឡើងវិញជាង ២២ម៉ឺននាក់ ដើរកម្សាន្តនៅថ្ងៃចុងសប្តាហ៍
ភ្ញៀវទេសចរ មានសន្ទុះកើនឡើងវិញ នៅថ្ងៃចុងសប្តាហ៍(ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២២ )ប្រមាណ ២២០,៩៣៧នាក់ ក្នុងនោះភ្ញៀវជាតិ ២០៤.៥៨៥នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ១៦,៣៥២នាក់ ពោលគឺកើនឡើង ៣.៤៣% ធៀបនឹងសប្តាហ៍កន្លងមក។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍កម្ពុជា។

ចំពោះគោលដៅទេសចរណ៍ ដែលទទួលបានភ្ញៀវទៅកម្សាន្តច្រើនជាងគេ គឺនៅខេត្តកំពត មានចំនួន ៣៤,៩៦៨នាក់, ខេត្តព្រះសីហនុ ៣៣,៣៨៨ នាក់, ខេត្តសៀមរាប ២៥,៧១៥នាក់, ខេត្តបាត់ដំបង ២០,៥៥៤នាក់ រាជធានីភ្នំពេញ ១៧,៩៧៥នាក់ និងខេត្តក្រុងផ្សេងៗទៀត។
បើតាមក្រសួងទេសចរណ៍ ការកម្រើកឡើងវិញខ្លះៗនៃជំងឺកូវីដ-១៩ ក្រសួងបានបន្តណែនាំ និងក្រើនរំលឹកដល់មន្ទីរទេសចរណ៍ ផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ ឲ្យបន្តអនុវត្តវិធានការ «៣កុំ និង ៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និង SOP៕ អត្ថបទ៖ នាង រតនៈ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


