Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន នឹងអាចស្វាគមន៍ទីម័រមកកាន់គ្រួសារអាស៊ាន យ៉ាងយូរត្រឹមឆ្នាំក្រោយ

បានផុស

នៅ

នៅក្នុងពិធីបើកជាផ្លូវការ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅថ្ងៃទី ៣ ខែសីហានេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្ដេចតេជោ ហ៊ុន សែន បង្ហាញសុទិដ្ឋិនិយមថា អាស៊ាន នឹងអាចស្វាគមន៍ប្រទេស​ទីម័រមកកាន់គ្រួសារអាស៊ាន យ៉ាងយូរនៅត្រឹមឆ្នាំក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន អះអាងថា ដំណើរការនៃការស្នើសុំចូលជាសមាជិកអាស៊ាន របស់ប្រទេសទីម័រឡេស្ដេនេះ កំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ។

គួររំលឹកថា កាលពីថ្ងៃទី ២៨ ខែមករា កន្លងទៅ រដ្ឋមន្រ្តីការបរទេសទីម័រ លោកស្រី អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រ៉េស ម៉ាញ៉ូ ធ្លាប់បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ានជួយដល់ប្រទេសទីម័រ ដើម្បីឲ្យបានចូលជាសមាជិកអាស៊ាន។

ជាការឆ្លើយតបទៅនឹងសំណើនេះ សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាតែងតែគាំទ្រប្រទេសទីម័រ ឲ្យក្លាយជាសមាជិករបស់អាស៊ាន។ ជាមួយគ្នានេះ កម្ពុជានឹងបន្តជំរុញសសរស្ដម្ភសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន ដើម្បីខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅប្រទេសទីម័រ ឲ្យបានឆាប់រហ័សសម្រាប់ជាមូលដ្ឋានក្នុងការវាយតម្លៃ ការរៀបចំផែនទីចង្អុលផ្លូវ និងការកំណត់ពេលវេលាច្បាស់លាស់ ដើម្បីធានាឲ្យប្រទេសទីម័រ ក្លាយជាសមាជិកទី ១១របស់អាស៊ានជាផ្លូវការ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម