ព័ត៌មានអន្ដរជាតិ
ក្រុងតៃប៉ិ ថ្កោលទោស ចិន ខ្លាំងៗ ចំពោះសមយុទ្ធបាញ់គ្រាប់ពិត នៅជុំវិញកោះ តៃវ៉ាន់ (មានវីដេអូ)
រដ្ឋាភិបាលតៃវ៉ាន់ ទើបតែបានចេញការថ្កោលទោសខ្លាំងៗចំពោះប្រទេសចិន សម្រាប់សមយុទ្ធបាញ់គ្រាប់ពិតនៅតាមទីតាំងនានា ជុំវិញកោះនេះក្នុងការឆ្លើយតបដ៏សំខាន់របស់ទីក្រុងប៉េកាំង ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Pelosi។

យោធានិយាយថា សមយុទ្ធបែបនេះបានលុកលុយទឹកដីរបស់តៃវ៉ាន់ ហើយនាំឲ្យមានការបិទផ្លូវអាកាស និងលំហសមុទ្ររបស់តៃវ៉ាន់។
ស្របពេលជាមួយគ្នានោះ លោកស្រីប្រធានាធិបតី Tsai ក៏បានរិះគន់សមយុទ្ធនេះផងដែរ ដោយនិយាយថា វាជាប្រតិកម្មដែលមិនចាំបាច់ ហើយតៃវ៉ាន់ ប្តេជ្ញារក្សាស្ថានភាពដដែលនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

ចំណែកក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យោធារបស់ខ្លួននឹង ប្រឆាំងរាល់សកម្មភាពដែលរំលោភលើអធិបតេយ្យភាពដែនដីរបស់តៃវ៉ាន់។
រីឯក្រុងប៉េកាំងឯណោះវិញនិយាយថា យន្តហោះឬកប៉ាល់បរទេស មិនគួរចូលក្នុងតំបន់នោះទេ ខណៈពេលដែលសមយុទ្ធរបស់ពួកគេកំពុងដំណើរការ ខណៈតៃវ៉ាន់អះអាងថា នេះជាការបំពានច្បាប់អន្តរជាតិ និងច្បាប់ពាណិជ្ជកម្ម និងដឹកជញ្ជូនសកល៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


