ព័ត៌មានអន្ដរជាតិ
សេចក្តីថ្លែងការណ៍ចេញពីរាជធានីភ្នំពេញ, រដ្ឋមន្ត្រីការបរទេសចិន ថា ដំណើររបស់លោកស្រី Pelosi ទៅតៃវ៉ាន់ គឺ “គ្រោះថ្នាក់ និងឆោតល្ងង់”
ប្រទេសចិននៅថ្ងៃពុធទី០៣ខែសីហានេះ បានបន្តបញ្ចេញកំហឹងរបស់ខ្លួន ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដោយហៅទង្វើនេះថា “គ្រោះថ្នាក់ និងឆោតល្ងង់”។

“សហរដ្ឋអាមេរិក មិនគួរស្រមើស្រមៃអំពីការបំភ្លៃការពិតទេ។ ភាគីអាមេរិក បានអះអាងថា ប្រទេសចិនកំពុងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងឡើង ប៉ុន្តែការពិតជាមូលដ្ឋានគឺថា សហរដ្ឋអាមេរិកឯណោះទេ ដែលបានបង្កហេតុមុន ចំពោះចិនលើសំណួរតៃវ៉ាន់ ហើយបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនដោយឥតលាក់លៀម”។ នេះបើតាមការបញ្ជាក់របស់លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍ចេញពីរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
លោកបានបន្ថែមថា “ការបញ្ចូលសំណួរតៃវ៉ាន់ ទៅក្នុងយុទ្ធសាស្ត្រក្នុងតំបន់ដោយសហរដ្ឋអាមេរិក ដែលបង្កើនភាពតានតឹង និងការប្រឈមមុខដាក់គ្នា គឺប្រឆាំងនឹងនិន្នាការនៃការអភិវឌ្ឍន៍ក្នុងតំបន់ និងផ្ទុយទៅនឹងការរំពឹងទុករបស់ប្រជាជននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះគឺជាគ្រោះថ្នាក់ខ្លាំងណាស់និងឆោតល្ងង់”។

មុននេះ ចិនបានចោទប្រកាន់លោកស្រី Pelosi ថាកំពុងលេងជាមួយភ្លើង ហើយអ្នកដែលលេងជាមួភ្លើងនឹងវិនាសដោយសារវា។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា “គ្មានហេតុផលណាដែលធ្វើឲ្យដំណើរទស្សនកិច្ចនេះ ក្លាយជាព្រឹត្តិការណ៍ជំរុញឲ្យមានវិបត្តិ ឬជម្លោះនោះទេ”។
ថ្លែងបន្ទាប់ពីលោកស្រីទៅដល់តៃវ៉ាន់ លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចនេះគឺស្របតាមគោលនយោបាយដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិន ហើយមិនបានរំលោភលើអធិបតេយ្យភាពរបស់ចិនឡើយ។

ក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៉េកាំង លោក Nicholas Burns ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើដំណើររបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។
អនុរដ្ឋមន្ត្រីការបរទេសចិន Xie Feng បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi គឺ “សាហាវណាស់” ហើយបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរ។ លោកថា ចិននឹងមិនអង្គុយនៅស្ងៀមឡើយ។
លោក Xie និយាយថា “នៅទីបំផុត តៃវ៉ាន់នឹងត្រលប់ទៅកាន់មាតុភូមិវិញ។ គ្មានកម្លាំង និងបុគ្គលណាដែលអាចមើលស្រាលលើការតាំងចិត្ត ឆន្ទៈដ៏មុតមាំ និងសមត្ថភាពដ៏អស្ចារ្យ របស់ប្រជាជនចិន ដើម្បី ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី បាននោះទេ”៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ពេលនេះ លោកស្រី Pelosi ទៅដល់សភាតៃវ៉ាន់ ហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


